ព័ត៌មានជាតិ
Kang Daniel ដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្រឆាំងនឹងម្ចាស់ភាគហ៊ុនធំរបស់ Konnect
យោងតាមការស៊ើបអង្កេតរបស់ YTN បានបញ្ចាក់ថា Kang Daniel បានដាក់ពាក្យបណ្តឹងនៅថ្ងៃកាលពីថ្ងៃទី ២០ ជាមួយភ្នាក់ងារប៉ូលិសទីក្រុងសេអ៊ូល ប្រឆាំងនឹងម្ចាស់ភាគហ៊ុនធំរបស់ Konnect Entertainment ។នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន All Kpop ។

ការចោទប្រកាន់រួមមានការក្លែងបន្លំឯកសារឯកជនចំនួន ១០ ពាន់លានវ៉ុន ការកេងបន្លំ និងការរំលោភលើទំនុកចិត្តក្រោមច្បាប់ស្តីពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មសេដ្ឋកិច្ចជាក់លាក់ចំនួន ២ ពាន់លានវ៉ុន ការរំលោភលើច្បាប់បណ្តាញព័ត៌មាន និងទំនាក់ទំនង និងការក្លែងបន្លំក្រោមច្បាប់ព្រហ្មទណ្ឌ ដែលមានទំហំទឹកប្រាក់ជាង ២ ពាន់លានវ៉ុន។
លើសពីនេះទៀតដែរ Kang Daniel អះអាងថា ម្ចាស់ភាគហ៊ុនធំបានប្រើតួនាទីរបស់ពួកគេដើម្បីកេងបន្លំមូលនិធិក្រុមហ៊ុន និងក្លែងបន្លំត្រាសាជីវកម្មដើម្បីចុះហត្ថលេខាលើកិច្ចសន្យាចែកចាយតន្ត្រីដែលមានតម្លៃ ១០ ពាន់លានវ៉ុន។
Kang Daniel បានបង្កើត Konnect Entertainment ក្នុងឆ្នាំ ២០១៩ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ គាត់បានបម្រើការជានាយកប្រតិបត្តិ និងជាសិល្បករក្រោមស្លាកសញ្ញា ដោយបានចេញអាល់ប៊ុមជាច្រើនរួមមាន ‘Color on Me’ ‘MAGENTA’ និង ‘YELLOW’។ កាលពីខែមិថុនាឆ្នាំមុន គាត់បានចេញអាល់ប៊ុមខ្នាតតូចទីបួន ‘REALIEZ ។ គាត់ក៏បានធ្វើដំណើរទេសចរណ៍ពិភពលោកកាលពីឆ្នាំមុន ដោយសម្តែងនៅអាមេរិកខាងជើង អឺរ៉ុប និងអាស៊ីផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖YoonA បញ្ចេញឈុតពណ៌ឈូក លើកកម្រាលព្រំក្រហម Cannes លើកទី៧៧
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


