ព័ត៌មានជាតិ
កន្លែងកម្សាន្តមួយ កែច្នៃដាំស្រូវ ដាំឈូកបង្កើតបរិយាកាសធម្មជាតិ ទាក់ទាញទេសចររាប់រយនាក់ក្នុង ១ ថ្ងៃ
“ស្រែស្រូវកាហ្វេ” ជាឈ្មោះទីតាំងរមណីយដ្ឋានមួយកន្លែងស្ថិតនៅក្បែរក្រុងបាត់ដំបង។ បច្ចុប្បន្នគេសង្កេតឃើញទីតាំងមួយនេះ កំពុងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកជិតឆ្ងាយ ដោយសារការកែច្នៃជាមួយបរិយាកាសបែបធម្មជាតិសម្រាប់ទេសចរមកកម្សាន្ត អាចអង្គុយញាំអាហារលេងនៅកណ្តាលវាលស្រែ ស្តាប់សម្លេង កង្កែប ហ៊ីងយំ និងមានសត្វស្លាបហើរខ្វាត់ខ្វែងផង។

ម្ចាស់ទីតាំងនេះត្រូវបានគេស្គាល់ឈ្មោះថា អ្នកស្រី ហេង ចន្ថា បានចាប់ផ្តើមដំណើរការបានជាង ១ ឆ្នាំមកហើយ។
បើតាមម្ចាស់ទីតាំងអ្នកស្រី ហេង ចន្ថា ថ្ងៃធម្មតាភ្ញៀវមកកម្សាន្ត និងមកញាំអាហារ ផឹកកាហ្វេ ក្នុងមួយថ្ងៃ ចន្លោះពី ១០០ នាក់ដល់ ៥០០ នាក់ និងនៅថ្ងៃបុណ្យទានអាចកើនដល់ពាន់នាក់ក្នុងមួយថ្ងៃ ។
អ្នកស្រីថា បច្ចុប្បន្នមានភ្ញៀវជិតឆ្ងាយមកកម្សាន្ត និងញាំកាហ្វេមិនដែលដាច់ទេ។ ការពេញនិយមរបស់ក្រុមយុវជននិងយុវនារីគឺនៅពេលព្រឹកនិងពេលថ្ងៃចាប់ពីម៉ោង ១១ ថ្ងៃដល់ល្ងាច ឬដល់យប់។ ក្រៅពីនេះក៏សម្បូរភ្ញៀវមកញាំអាហារជាលក្ខណះគ្រួសារដោយពួកគេចូលចិត្តអង្គុយញាំអាហារផ្សេងៗ ថតរូបអនុស្សាវរីយ គយគន់វាលស្រែ និងស្រូបយកខ្សល់អាកាសបរិសុទ្ធ ប្រកបដោយទឹកមុខស្រស់ស្រាយ រីករាយគ្រប់ៗគ្នា។


ទោះបីគ្មានបទពិសោធន៍ពីអាជីវកម្មនេះពីមុនអ្នកស្រី ហេង ចន្ថា បានបញ្ជាក់ថា នេះជាលើកទីមួយក្នុងជីវិតដែលអ្នកស្រី និងស្វាមីបានសម្រេចក្តីសុបិននេះទាំងមិនធ្លាប់មានបទពិសោធន៍កន្លងមក ហើយការរៀបចំឌីហ្សាញទីតាំងគឺរៀបចំដោយខ្លួនឯងតាមការស្រមៃប៉ុណ្ណោះ។ ក្នុងនោះទាំងស្ពានដើរនិងតូបអង្គុយញាំអាហារផ្សេងៗនិងលំហែកាយ គឺធ្វើដោយខ្លួនឯងដោយប្រើប្រាស់ឈើចាស់ៗដែលអ្នកស្រីមាននៅសល់យកមកកែច្នៃ។
ទីតាំងកន្លែងកម្សាន្តនេះបានដាំដុះស្រូវ និងផ្កាឈូកដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្តលើទំហំដី ១០ ហិកតា បង្កើតជារមនីយដ្ឋានតាមបែបធម្មជាតិ។
អ្នកស្រីបន្តថា ការបង្កើតរមណីយដ្ឋាននេះជាចំណែក បានជួយរកការងារនិងប្រាក់ចំណូលដល់អ្នកភូមិកាត់បន្ថយសំណាកស្រុកដោយប្រថុយប្រថាន ដែលបច្ចុប្បន្នហាងអ្នកស្រីបានទាញយកបុគ្គលិកជាង ២០ នាក់ ដែលជាកូនអ្នកស្រុកភូមិ។ ក្នុងនោះអ្នកស្រីក៏បានទទួលទិញដូចជា មាន់ស្រែពីអ្នកភូមិចិញ្ចឹម ត្រី អន្ទង់ កង្កែប កំពិស ក្តាម ខ្សងជាដើម ដែលអ្នកភូមិរកបាននៅតាមបឹងនិង វាលស្រែយកមកលក់ដល់ហាងជារៀងរាល់ថ្ងៃតែម្តង។


ដោយដំណើរការចាប់បើកពី ម៉ោង ៧ ព្រឹក ដល់ម៉ោង១០យប់ ភ្ញៀវដែលមកលេងកម្សាន្តនិងញាំអាហារភាគច្រើនភ្ញៀវមកពីចម្ងាយបានឮតៗគ្នា និងបានដឹងតាមបណ្តាញសង្គមផង។ បើតាមអ្នកស្រី ហេង ចន្ថា នៅថ្ងៃខាងមុខអ្នកស្រីនឹងពង្រីកកញ្ចុះអង្គុយលេង កន្លែងថតរូបនិងកន្លែងកម្សាន្តផ្សេងៗបន្ថែមទៀត។
ហាងស្រែស្រូវកាហ្វេស្ថិតនៅភូមិស្វាយជ្រំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បើធ្វើដំណើរពីរូបសំណាកលោកតាដំបងក្រញូងមកតាមផ្លូវជាតិលេខ ៥ ចម្ងាយ ៧ គីឡូម៉ែត្រ រួចបត់ឆ្វេង ៧០០ ម៉ែត្រនឹងទៅដល់ទីតាំងនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


