ព័ត៌មានជាតិ
មេប៉ូលិសក្រុងព្រមានចាត់វិធានការតាមច្បាប់ចំពោះជនណាអុកឡុក ឬបង្កបញ្ហាពេលធ្វើចត្តាឡីស័ក
ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់ចេញបទបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ចាត់វិធានការតាមច្បាប់ចំពោះជនណាអុកឡុក ឬបង្កបញ្ហាមិនស្តាប់តាមការណែនាំរបស់គ្រូពេទ្យក្នុងការព្យាបាលឬកំពុងធ្វើចត្តាឡីស័ក។

ការដាក់បទបញ្ជានេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំបន្ទាន់ដើម្បីបែងចែកកម្លាំងប្រចាំការតាមគោលដៅព្យាបាល និងគោលដៅកំពុងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ។

លោក ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះថា «បើក្នុងករណីមានអ្នកអុកឡុក ឬបង្កបញ្ហាមិនស្តាប់តាមការណែនាំរបស់គ្រូពេទ្យ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ចំពោះជនបរទេសដែលបង្កបញ្ហា នឹងចាប់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសុំគោលការណ៍ថ្នាក់ដឹកនាំបណ្តេញចេញពីប្រទេសកម្ពុជា»។

លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់កងកម្លាំងទាំងអស់ដែលត្រូវបំពេញការនារប្រចាំការនៅតាមមណ្ឌលព្យាបាលនិងមណ្ឌលធ្វើចត្តាឡីស័ក ត្រូវតែបំពេញតួនាទីភារកិច្ចឲ្យបានល្អ អនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមទីតាំងឲ្យបានល្អនៅតាមគ្រប់ទីតាំងទាំងអស់ហើយកងកម្លាំងទាំងអស់ដែលប្រចាំការតាមគោលដៅត្រូវតែចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តតាមផ្លូវច្បាប់ចំពះបុគ្គលណាដែលមិនអនុវត្តតាមវិធានរបស់សុខាភិបាលចំពោះការធ្វើចត្តាឡីស័ក ឬគេចវេះមិនព្រមចូលព្យាបាល ឬមិនសហការផ្តល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្តល់ព័ត៌មានការស្រាវជ្រាវនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ១វីដ១៩។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១បានឲ្យដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឲ្យអនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គលនិងទីតាំងដែលមិនសហការនូវវិធានការមួយចំនួនដូចជាចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសាជាថ្មី។ រីឯជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។ ដោយឡែកទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


