ព័ត៌មានអន្ដរជាតិ
សាលាប៉ូលិសជប៉ុន បង្រៀនសិស្ស ត្រូវចេះ Makeup ឲ្យស្អាត ទើបពលរដ្ឋទុកចិត្តពេលធ្វើការ
សាលាប៉ូលិសនៅខេត្ត Fukushima នៃប្រទេសជប៉ុន បានបង្រៀនវិធីថែសម្ផស្សនិងតុបតែងមុខ (Makeup) ដល់សិស្សដើម្បីឲ្យពួកគេមានសម្រស់ស្រស់ស្អាតពេលចេញបំពេញការងារ ទើបទទួលបានការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ នេះបើតាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈឆ្នាំ២០២៥។

ដោយសហការជាមួយហាងលក់គ្រឿងសម្អាងដ៏ល្បីឈ្មោះរបស់ជប៉ុន Shiseido, សាលាប៉ូលិស Fukushimaken Keisatsugakko បានបង្រៀនការ Makeup នេះដល់សិស្សចំនួន៦០នាក់ ហើយក្រៅពីរបៀបតុបតែងមុខហើយនោះ អ្នកជំនាញមកពីហាង Shiseido ថែមទាំងបង្រៀនពីវិធីគូសចិញ្ចើមនិងលាបក្រែមការពារកម្តៅថ្ងៃ និងវិធីថែទាំងស្បែកផ្សេងៗផងដែរ។

លោក Takeshi Sugiura នាយករងសាលាប៉ូលិសខាងលើ បាននិយាយក្នុងបទសម្ភាសជាមួយទូរទស្សន៍ Nippon ថា «យើងចង់ដាស់តឿនដល់សិស្សៗថា ក្នុងនាមជាអ្នកការពារសង្គមជាតិ និងជាមន្ត្រីប៉ូលិសនាពេលអនាគតផងនោះ ការថែរក្សារូបរាងឲ្យស្រស់ស្អាតពិតជារឿងសំខាន់ណាស់»។
ទោះបីជាយ៉ាងណាក៏ដោយ អាចថាជារឿងពិបាកដែរសម្រាប់សិស្សប្រុសៗទាំងនេះ ព្រោះពួកគេមិនធ្លាប់ Makeup ពីមុនមក, អ្នកខ្លះស្រឡាំងកាំង ហើយក៏មានសិស្សខ្លះឲ្យអ្នកដទៃជួយ Make-up ឲ្យទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជប៉ុនគ្រោងប្រើមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI សម្រាប់សេវាថែទាំមនុស្សចាស់
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


