ព័ត៌មានជាតិ
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៧៥% ចំណាយថវិកាអស់ជាង ១ ១០០ លានដុល្លារ
គិតត្រឹមថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) សម្រេចបានការងារសាងសង់ជាង ៧៥% និងចំណាយថវិកាអស់ជាង ១ ១០០ លានដុល្លារអាមេរិក។

ក្នុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment Co., Ltd និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានថ្លែងថា ដំណើរការសាងសង់ព្រលានយន្តហោះសម្រេចបាន ៧៥% ពោលគឺស្របទៅតាមផែនការ នឹងគ្រោងដាក់ឱ្យដំណើរការហោះហើរនៅដើមឆ្នាំ ២០២៥ ខាងមុខ។
លោកឧកញ៉ា ឆារស៍ វ៉ាន់បញ្ជាក់ថា បច្ចុប្បន្នការសងសង់អាកាសយានដ្ឋានអន្តរជាតិតេជោជំហានទី១នេះ សម្រេចបានរួចរាល់មានដូចជា ស្ថានីយអ្នកដំណើរ ផ្លូវរត់ ផ្លូវបរយន្តហោះ និងផ្លូវតាក់ស៊ីក៏រួចរាល់ដែរ។

ទន្ទឹមនឹងនេះ លោក វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយ និងដឹកជញ្ជូនផ្លូវអាកាស នៃរដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា អាកាសចរណ៍ស៊ីវិលនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ បានអញ្ជើញក្រុមហ៊ុនអាកាសចរ ចុះទស្សនកិច្ចសិក្សាពីដំណើរការវិវឌ្ឍចុងក្រោយជុំវិញការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនៅសល់តែជាង ២០ ភាគរយទៀត និងសម្រេចការសាងសង់ទាំងស្រុង។
លោក វ៉ាន់ ចន្ទី បញ្ជាក់ថា ទស្សនកិច្ចនេះ គឺចង់ប្រាប់ដល់ក្រុមហ៊ុនអាកាសចរទាំងអស់ដែលហោះហើរចេញ-ចូលកម្ពុជា ចំនួន ៣៣ ក្រុមហ៊ុន ឱ្យមកមើលជាក់ស្ដែងអំពីដំណើរការសាងសង់ និងឱ្យក្រុមហ៊ុនត្រៀមខ្លួនជាមុន ក្នុងការផ្ដល់សេវាអាកាសចរនៅពេលព្រលានយន្តហោះនេះដាក់ឱ្យដំណើរការនៅពេលដ៍ខ្លីខាងមុខ។

អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ នៅលើទំហំដី ២ ៦០០ហិកតា ដោយប្រើទឹកប្រាក់វិនិយោគចំនួន ១ ៥០០ លានដុល្លារ សាងសង់ដោយក្រុមហ៊ុន OCIC ដែលមានភូមិសាស្ត្រនៅក្នុងខេត្តកណ្តាលជាប់ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៤ អាចទទួលអ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ អាចទទួលបានអ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


