ព័ត៌មានជាតិ
សមាជិកអ្នកធាក់ស៊ីក្លូ ៥០ នាក់ ជិះតាមទីតាំងសំខាន់ៗគាំទ្រយុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សមាជិកនៃសមាគមន៍ស៊ីក្លូកម្ពុជាចំនួន ៥០ នាក់ បានចូលរួមគាំទ្រយុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានបេសសកម្មពិនិត្យ ព្យាបាល មាតា ទារកនិងកុមារនៅកម្ពុជាដោយមិនគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

ការចូលរួមផ្សព្វផ្សាយរបស់សមាគមស៊ីក្លូនៅកម្ពុជាអំពី យុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់ នៅឆ្នាំនេះ មានការចូលរួមពីសមាជិក ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូនៅរាជធានីភ្នំពេញប្រមាណ ៥០ នាក់ ដោយបានជិះតាមទីតាំងសំខាន់ៗមួយចំនួនដូចជា រមណីយដ្ឋានវត្តភ្នំ, សួនច្បារវិមានឯករាជ្យ, មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងទីតាំងសំខាន់ៗមួយចំនួនទៀត។
យុទ្ធនាការ “១ ម៉ឺនរៀល ១ ម៉ឺននាក់” សម្រាប់កុមារនៅកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីកៀរគរថវិកាក៏ដូចជាបំផុសស្មារតី ខ្មែរជួយខ្មែរ រួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពទ្យគន្ធបុប្ផា។ ក្នុងឆ្នាំ២០២៤ យុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់ សម្រាប់កុមារកម្ពុជាមានរយៈពេល ១ ខែពេញ ដែលបានផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១ ៦៣៤ ២៥១ ដុល្លារ ពីសប្បុរជនសរុបចំនួនប្រមាណ ១៥៥ ១៦៦ នាក់។
ក្រៅពីចូលរួមបរិច្ចាគ សប្បុរសជនមួយចំនួនក៏បានចូលរួមផ្សព្វផ្សាយបន្តទាំងក្នុងលក្ខណៈជាបុគ្គលផ្ទាល់ និងតំណាងអង្គភាពនីមួយៗ។ ការផ្សព្វផ្សាយពីយុទ្ធនាការនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គភាពសារព័ត៌មានានា, ក្រុមហ៊ុន-សហគ្រាស, ធនាគារដៃគូរបស់មូលនិធិ, បុគ្គលមានប្រជាប្រិយ និងតារាសម្ដែងផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


