ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តស្ទឹងត្រែងឲ្យកសិករជូនដំណឹងមកខេត្តក្នុងករណី សត្វដង្កូវស៊ីបំផ្លាញដំណាំស្រូវ និងដំឡូងមី
មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានប្រកាសជូនដំណឹងដល់កសិករដែលជួបប្រទះបញ្ហាដង្កូវហ្វូងស៊ីស្រូវ និងដំណាំដំឡូងមីត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភូមិឃុំឬក៏រាយការណ៍ផ្ទាល់ទៅកាន់មន្ទីរកសិកម្មផ្ទាល់ក៏បាន។

លោក កង សារ៉េត ប្រធានការរិយាល័យការពារដំណាំនៃអគ្គនាយកដ្ឋានដំណាំ អនាម័យ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា៖ បញ្ហាដែលកសិករជួបប្រទះនេះស្នើឲ្យធ្វើការតាមដានឱ្យបានដិតដល់ពីព្រោះថា ការធ្វើការងារបង្កបង្កើនផលតែងតែពឹងផ្អែកទៅលើផលដំណាំនេះហើយ ដើម្បីធានានូវសន្តិសុខស្បៀងសំរាប់ការរស់នៅ។
លោកបន្តទៀតថា៖ បងប្អូនកសិករត្រូវអនុវត្តតាមមន្ត្រីជំនាញបច្ចេកទេសដែលបានណែនាំបើមានលទ្ធភាព អាចអាជីកប្រឡាយព័ទ្ធជំវិញ ហើយបញ្ចូលទឹក និងបាចកំបោរ ហើយសំអាតព្រៃដែលនៅជុំវិញផង ដើម្បីកម្ចាត់សត្វចង្រៃកុំឱ្យមកស៊ីដំណាំ នេះជាវិធីសាស្ត្រធ្វើបែបធម្មជាតិ។ ហើយជម្រើសទី២គឺប្រើថ្នាំគីមីបាញ់សម្លាប់តែម្តង តែត្រូវអនុវត្តតាមការណែនាំដើម្បីយើងថែរក្សាសុខភាពចៀសវាងពីការពុល ដោយសារប្រើថ្នាំពុលនេះ។

លោកស្រី មិល ភាន កសិករនៅភូមិពងទឹកស្រុកថាឡាបរិវ៉ាត់លើកឡើងថា ការងារបង្កបង្កើនផលឆ្នាំនេះជួបនូវបញ្ហាកង្វល់ទៅលើដំណាំស្រូវ និងដំឡូងមី ដោយសារការប្រែប្រួលអាកាសធាតុ ថែមទាំងមានសត្វដង្កូវហ្វូងស៊ីបំផ្លាញស្រូវ និងដំឡូងមីបន្ថែមទៀត។
ពួកគាត់បានសំដែងការព្រួយបារម្ភទៅលើដំណាំស្រូវ ដែលបច្ចុប្បន្នកសិករយើង ដាំដុះបានលូតលាស់ហើយ បែរជាមានសត្វដង្កូវហ្វូងកើតច្រើនមីដេរដាស់ មកស៊ីស្រូវ តែមួយយប់ ២យប់អស់មួយស្រែតែម្តង។

លោក គឹមជឿន តំណាំងឱ្យកសិករដាំដំឡូងមី នៅភូមិរុន ឃុំកាំងចាម បានអះអាងថា៖ប៉ុន្មានឆ្នាំ កន្លងមក មិនដែលកើតមានសត្វដង្កូវនេះមកស៊ីបំផ្លាញស្រូវនិងដំឡូងនេះទេ តែឆ្នាំ២០២៤នេះកសិករ ជួបប្រទះស្ទើរគ្រប់ទីកន្លែងហើយ។
លោកសាទរបានមន្ត្រីជំនាញកសិកម្ម ថ្នាក់ក្រសួង និងខេត្ត ចុះមកណែនាំផ្ទាល់ពីបច្ចេកទេស និងវិធីសាស្ត្រ កម្ចាត់សត្វចង្រៃនេះ ហើយលោក និងបន្តផ្សព្វផ្សាយជូនទៅកសិករផ្សេងៗទៀត ដើម្បីរូមគ្នាសម្លាប់សត្វដង្កូវហ្វូងនេះ៕


អត្ថបទ៖ ងិន លីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


