Connect with us

ព័ត៌មានជាតិ

ចិនប្រកាសផ្តល់ជំនួយបំពាក់បរិក្ខា បច្ចេកទេសនៅមន្ទីរពិសោធន៍ខេត្តព្រះសីហនុ ចំពេលដែលមានការឆ្លងកើនឡើង

បានផុស

នៅ

ស្ថានទូតចិនប្រចាំកម្ពុជា មុននេះបន្តិចបានប្រកាសថា ភាគីចិននឹងផ្តល់ជំនួយជាបរិក្ខារបច្ចេកទេសជូនដល់មន្ទីរពិសោធន៍​តេស្ដ​សំណាក​រក​ជំងឺវីរុស​កូវីដ​-១៩នៅក្នុងខេត្តព្រះសីហនុបច្ចុប្បន្ននេះ។

មន្ទីរពិសោធន៍តេស្ដ​សំណាក​រក​ជំងឺវីរុស​កូវីដ​-១៩ ត្រូវបានសាងសង់យ៉ាងរលូននៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ក៏ពឹងទុកថានឹងអាចបញ្ចប់មុនចុងខែមីនាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតចិនប្រចាំកម្ពុជាលើកឡើងថា “ភាគីចិននឹងផ្តល់ជំនួយជាបរិក្ខារតេស្តពិសោធន៍ដ៏មានជំនាញទៅកាន់មន្ទីរពិសោធន៍ខាងលើនេះ ព្រមទាំងផ្តល់ការតំឡើង រៀបចំ និងព្រមទាំងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកផងដែរ”។

បើតាមស្ថានទូត ក្រោយពីបញ្ចប់ការសាងសង់ មន្ទីរពិសោធន៍ខាងលើនេះនឹងអាចមានសមត្ថភាពក្នុងការតេស្តពិនិត្យបាន ១០០០ សម្រាប់ក្នុងមួយថ្ងៃ នឹងរួមចំណែកលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម