ព័ត៌មានជាតិ
អនុរដ្ឋមន្ត្រីការបរទសជប៉ុន សម្តែងការភ្ញាក់ផ្អើលឃើញភ្នំពេញអភិវឌ្ឍន៍លើសការរំពឹងទុក
អនុរដ្ឋមន្ត្រីការបរទសជប៉ុន លោក ត្សឹហ្កិ យ៉ុស៊ិហ្វូមិ សម្តែងការភ្ញាក់ផ្អើលពេលឃើញរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ច្រើនលើសពីការគិតទុក។ លោកបានលើកឡើងបែបនេះ នៅក្នុងពិធីជប់លៀងស្វាគមន៍នៃសន្និសីទ ASJA-ASCOJA-JAC លើកទី២២ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលផ្ដោតលើប្រធានបទ «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករវាងជប៉ុន-អាស៊ាន» ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន។ កម្មវិធីខាងលើ គឺជាការជួបជុំអតីតនិស្សិតកម្ពុជា និងអតីតនិស្សិតសមាជិកអាស៊ាន ដែលធ្លាប់សិក្សានៅជប៉ុន។

នាឱកាសនោះ លោក ត្សឹហ្កិ យ៉ុស៊ិហ្វូមិ បានថ្លែងទាំងទឹកមុខរីករាយថា ៖«វាកន្លងទៅអស់ជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានមកកម្ពុជា ហើយលើកនេះ ខ្ញុំពិតជាភ្ញាក់ផ្អើលដោយបានឃើញរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ច្រើនលើសពីការគិតទុករបស់ខ្ញុំ។ លើសពីនេះ ខ្ញុំនៅតែរំភើបចិត្តចំពោះទឹកចិត្ត និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាចំពោះជប៉ុន»។
វត្តមានរបស់លោកនាពេលនេះ ក៏បានជួបពិភាក្សាការងារជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអតីតនិស្សិតអាស៊ានដែលធ្លាប់សិក្សានៅប្រទេសជប៉ុនផងដែរ។

លោកធ្លាប់បានជួបអតីតនិស្សិតមួយចំនួនក្នុងឱកាសសន្និបាតអតីតនិស្សិតពីជប៉ុនលើកទី៤ ដែលបានធ្វើឡើងនៅទីក្រុងតូក្យូ កាលពីខែមីនាឆ្នាំនេះ ហើយលោកពិតជារីករាយក្រៃលែងដែលបានជួបគ្នាសារជាថ្មីម្តងទៀត។
លោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ លោកបានចំណាយពេលជាច្រើនឆ្នាំក្នុងការគ្រប់គ្រងការិយាល័យប្រៃសណីយ៍ និងដំណើរការស្ថាប័នជាតិប្រៃសណីយ៍។
ក្នុងតួនាទីជាអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោកនឹងជួយគាំទ្រដល់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដែលបានធ្វើឱ្យប្រទេសជប៉ុនមានទំនាក់ទំនងយ៉ាងរស់រវើកតួយ៉ាងជាមួយកម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងបណ្តាញដែលបង្កើតជាមូលដ្ឋានសម្រាប់ទំនាក់ទំនងការទូត។

លោកបញ្ជាក់ថា៖«ក្នុងនាមជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស ខ្ញុំបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសន្និសីទ ក្រុមប្រឹក្សាអតីតនិស្សិតអាស៊ានមកពីប្រទេសជប៉ុន(ASCOJA) លើកនេះ ដោយសារយើងផ្តល់តម្លៃដល់បណ្ដាញអតីតនិស្សិតអន្តរជាតិពីប្រទេសជប៉ុន និងគាំទ្រសកម្មភាពនានារបស់ពួកគេតាមដែលអាចធ្វើទៅបាន»។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ រាជធានីភ្នំពេញ បានពង្រីកទាំងបរិមាណ និងគុណភាព ដោយក្នុងនោះ ផ្ទៃដីរបស់ទីក្រុងបានកើនឡើងពី ៣០០ គីឡូម៉ែត្រការ៉េ ដល់ជាង ៧០០ គីឡូម៉ែត្រការ៉េ។ សម្តេចបញ្ជាក់ថា៖«គុណភាពសំដៅទៅលើភាពសម្បូរបែប និងកម្រិតជីវភាព ក្នុងនោះកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញគ្រប់កន្លែង ជាពិសេស ភ្នំពេញកើនឡើងជាបន្តបន្ទាប់»៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


