ព័ត៌មានជាតិ
ឃាត់ខ្លួនបុរសម្នាក់ តាមបញ្ជារបស់អភិបាលខេត្តព្រះសីហនុ ព្រោះបំផ្លាញដើមក្ងោកដែលដាំលម្អតាមផ្លូវ
បុរសម្នាក់ដែលតែងលួចធ្វើសកម្មភាពកាច់បំផ្លាញកូនដើមក្ងោកអស់ជាច្រើនដើម ដែលរដ្ឋបាលខេត្តព្រះសីហនុដាំលម្អនៅតាមដងផ្លូវក្នុងក្រុងព្រះសីហនុ ពេលនេះអស់ល័ក្ខត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១តាមស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅចាប់ឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២៤ ក្នុងខណៈពេលជននេះកំពុងដើរតាមផ្លូវ។

ក្នុងប្រតិបត្តិការស្រាវជ្រាវរហូតតាមចាប់ខ្លួនបុរសម្នាក់នេះ ធ្វើឡើងតាមបទបញ្ជារបស់លោក ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ ដែលបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរួម និងអាជ្ញាធរស្រុកក្រុងក្នុងមូលដ្ឋានតាមដាន និងស្រាវជ្រាវរកជនល្មើសនេះ។

មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់លេខ១ ឱ្យដឹងថាក្រោយចាប់ឃាត់ខ្លួន ពេលនេះជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុហើយ ដើម្បីសួរនាំ និងចាត់ការទៅតាមផ្លូវច្បាប់។
កាលពីកន្លងមកនេះ កូនដើមឈើក្ងោកនិងដើមឈើ និងដើមផ្កាផ្សេងទៀតដែលរដ្ឋបាលខេត្តដាំលំម្អនៅតាមសួននិងនៅតាមដងផ្លូវ តាមតំបន់ឆ្នេរក្នុងក្រុងព្រះសីហនុ ត្រូវជនមិនស្គាល់មុខលួចកាច់បំផ្លាញចោលអស់ជាច្រើនដើម ក្នុងខណៈពេលដែរកូនឈើក្ងោកកំពុងដុះលូតលាស់បានល្អ៕
អត្ថបទ៖ ស៊ុយ ចាន់ធា



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


