Connect with us

ព័ត៌មានជាតិ

ក្មេង​ទំនើង​២​នាក់​ ខឹង​គូ​សត្រូវ​យក​ដុំ​ថ្ម​គប់​មក​លើ​ខ្លួន​ នាំ​បក្សពួក​ពួនស្ទាក់​កាប់​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ​ក្មេង​ទំនើង​២​នាក់​ខឹង​គូស​ត្រូវយក​ដុំថ្ម​គប់​មក​លើ​ខ្លួន​កន្លងមក​ ខណៈ​ពេល​មាន​ឱកាស​នាំ​បក្សពួក​ពួនស្ទាក់​កាប់​ទៅលើ​ម៉ូតូ​ជនរងគ្រោះ​ខ្ទេច​ ត្រូវ​កម្លាំង​អាវុធហត្ថ​១​ក្រុម​ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ចុះ​ឃាត់ខ្លួន​បាន​ដោយសារ​មាន​ពាក្យបណ្តឹង​របស់​ឈ្មោះ បិត ធា​អ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ជា​ជនរងគ្រោះ ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​កែង​ផ្សារ​ចំការ​គ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ចំការ​គ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​ក្មេង​ទំនើង​មាន​គ្នា​៣​នាក់​ បាន​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ដោយ​ជិះ​ម៉ូតូ​ម្នាក់ឯង​ជនរងគ្រោះ​ដឹងខ្លួន​ទាន់​ចុះ​គេច​បាត់ ​ស្រាប់​ជនសង្ស័យ​កាប់​ទៅលើ​ម៉ូតូ​ខ្ទេច​ រួច​គេចខ្លួនបាត់​កន្លង​បាន​៧​ថ្ងៃ​ស្រាប់តែ​អាវុធហត្ថ​ឃាត់ខ្លួន​បាន​២​នាក់ ​ចំណែក​ម្នាក់​ទៀត​មិនទាន់​ចាប់បាន​ គឺ​ជា​ជនដៃដល់​មូលហេតុ ដោយសារ​ជនរងគ្រោះ​ធ្លាប់ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​មកលើ​ពួកខ្លួន​។

លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ជនសង្ស័យ​ទាំង​២​នាក់ ១​ឈ្មោះ ចន សត្យា ហៅ​ម៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ រស់នៅ​ភូមិ​ដី​ឡូ​តិ៍ សង្កាត់​ទឹក​ថា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

២​ឈ្មោះ រឿ​ម ណា​វីន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​តា​គល់ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​ ជនសង្ស័យ​ទាំង​២​នាក់ ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នាំមក​អាវុធហត្ថ​ក្រុង​និង​បញ្ជូនមក​អាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​។ ដោយ​ផ្អែកលើ​ពាក្យបណ្ដឹង និង​ចម្លើយសារភាព ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ចំណែក​ឈ្មោះ​ឈូ​កម្លាំង​អាវុធហត្ថ​កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្តទៀត​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៩ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣៩ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម