ព័ត៌មានអន្ដរជាតិ
UN ៖ ប្រជាជនហៃទី ៤ លាននាក់ប្រឈមបញ្ហាកង្វះស្បៀងអាហារធ្ងន់ធ្ងរ
នាយកទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិប្រចាំប្រទេសហៃទីបាននិយាយកាលពីថ្ងៃពុធថា មនុស្ស ៤ លាននាក់ប្រឈមមុខនឹងបញ្ហាកង្វះស្បៀងអាហារធ្ងន់ធ្ងរ ខណៈប្រទេសនេះកំពុងមានបញ្ហាអំពើហិង្សា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ ។

យោងតាមលោក Jean-Martin Bauer បានឲ្យដឹងថា ដោយសារតែការកើនឡើងនៃអំពើហិង្សារបស់ក្រុមក្មេងពាលនាពេលថ្មីៗនេះ បានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ និងទាញមនុស្សចំនួន ១៥,០០០ នាក់ទៀតផ្លាស់ទីលំនៅ ខណៈត្រឹមមួយសប្តាហ៍ដំបូងក្នុងខែមីនា នាំឲ្យចំនួនអ្នករស់នៅក្នុងរដ្ឋធានី Port-au-Prince ផ្លាស់ទីលំនៅសរុបដល់ជាង ៣៦០,០០០ នាក់ដែលពាក់កណ្តាលនៃពួកគេគឺជាកុមារ ខណៈប្រទេសនេះមានប្រជាជនជាង ១១ លាននាក់ ។
លោក Bauer បញ្ជាក់បន្ថែមថា កាលពីអំឡុងឆ្នាំ ២០២០ ប្រជាជនហៃទីចំនួន ៤ លាននាក់រស់នៅទាំងរងទុក្ខវេទនា និងអត់ឃ្លាន ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ហើយចំនួននេះមិនបានធ្លាក់ចុះនោះទេ ប៉ុន្តែមានតែកើនឡើងថែម ១ លាននាក់ទៀត ។

ឃ្លាំងដាក់ឥវ៉ាន់របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចាប់ផ្ដើមបេសកម្មផ្ដល់អាហារដល់អ្នកផ្លាស់ទីលំនៅថ្មីនៅក្នុងរដ្ឋធានី ដោយចាប់ផ្តើមពីអាហារ ២,០០០ កញ្ចប់ក្នុងមួយថ្ងៃ ហើយឥឡូវនេះមានអាហាររហូតដល់ជិត ១៤,០០០ កញ្ចប់ក្នុងមួយថ្ងៃ ប៉ុន្តែឃ្លាំងនេះនឹងអស់ការផ្គត់ផ្គង់ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត លុះត្រាតែកំពង់ផែត្រូវបានបើកឡើងវិញ ។
គួរបញ្ជាក់ថា ហៃទីពឹងផ្អែកលើការនាំចូលអាហារ ៥០ ភាគរយនៃការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួន ហើយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារអំពើហិង្សារបស់ក្រុមក្មេងពាល តម្លៃម្ហូបអាហារបានហក់ឡើងយ៉ាងហោចណាស់ ១០ ភាគរយ ខណៈការអំពាវនាវជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់ ៦៧៤ លានដុល្លាររបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសហៃទីនៅឆ្នាំនេះគឺបានត្រឹមតែ ២.៦ ភាគរយប៉ុណ្ណោះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


