ព័ត៌មានជាតិ
នៅព្រឹកនេះ នាយករដ្ឋមន្រ្តីទទួលជួបឯកអគ្គរដ្ឋទូតចិនថ្មី ខណៈសម្តេចតេជោ ជួបមន្រ្តី UN
នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ នេះ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួប ពិភាក្សាការងារមួយចំនួនជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

ចំណែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតជូនលោក អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា។

គួរជម្រាបថា លោក វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមកដល់កម្ពុជានៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៤ ។ ជាមួយនឹងវត្តមាននេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោក Wang Wenbin ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរម រាជវាំង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
ចំណែក ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតលោកទូតចិនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមផងដែរ កាលពីថ្ងៃទី១៨ ខែកក្កដា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន, លោក Wang Wenbin បានគូសបញ្ជាក់ថា សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា និងប្ដេជ្ញានឹងប្រឹងប្រែងយ៉ាងឥតឈប់ឈរ ដើម្បីឱ្យទំនាក់់ទំនងចិន និងកម្ពុជា កាន់តែស៊ីជម្រៅបន្ថែម សំដៅដល់ការកសាងសហគមន៍ជោគវាសនារួមរវាង ចិន-កម្ពុជា ដើម្បីផ្ដល់ជាប្រយោជន៍រួម។
ពាក់ព័ន្ធកងរក្សាសន្តិភាពវិញ ចាប់ពីឆ្នាំ ២០០៦ ដល់ខែមិថុនា ឆ្នាំ ២០២៤ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ ចំនួន ៩៥៧០ នាក់ (ស្ត្រី ៨១៨ នាក់) ទៅបេសកកម្មរក្សាសន្តិភាពអង្គការ សហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


