Connect with us

ព័ត៌មានជាតិ

ព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋាននៅថ្ងៃទី៥ សីហា អមដោយព្រឹត្តិការណ៍ដ៏អស្ចារ្យនៅទូទាំងប្រទេស

បានផុស

នៅ

គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលថ្មី នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ដើម្បីជាការគាំទ្រ និងអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រនេះ ព្រឹត្តិការណ៍អមជាច្រើនក៏ត្រូវបានរៀបចំនៅទូទាំងប្រទេសយ៉ាងអធិកអធម។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាល បានប្រកាសថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចាប់ផ្ដើមការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដោយគ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានអប់រំសាធារណៈ និងឯកជន វត្តអារាម វិហារសាសនា និងទីប្រជុំសហគមន៍ ព្រមទាំងប្រជាជននៅទូទាំងប្រទេសកម្ពុជាត្រៀមរួចជាស្រេចដើម្បីរួមគ្នាវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង៩:០៩នាទីព្រឹក។

គ្រប់រដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានរៀបចំរួចរាល់នូវទីកន្លែងសម្រាប់រៀបចំពិធីអបអរសាទរ ដោយមានការរៀបចំការអុជកាំជ្រួច និងការសម្ដែងទស្សនីយអបអរសាទរនានាដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោ នាវេលាម៉ោង៧យប់ ដើម្បីជាការចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

និយាយដោយឡែក ខេត្តកណ្ដាល ដែលជាទីចាប់ផ្ដើមនៃខ្សែព្រែកជីកឆ្លងកាត់ ក៏បានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើនបន្ថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលបានគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ។ រដ្ឋបាលខេត្តកណ្តាល បានរៀបចំទស្សនីយភាពដ៏អស្ចារ្យ គឺកម្មវិធីប្រកួតប្រដាល់គុនខ្មែរ ព្រមទាំងមានការចូលរួមសម្តែងនូវយុទ្ធគុនខម គុនល្បុក្កតោ ជាពិសេសការប្រគុំតន្ត្រីដោយមានការចូលរួមសម្តែងពីតារាចម្រៀងល្បីៗ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ចាប់ពីម៉ោង២រសៀលតទៅ ដើម្បីញ៉ាំងកម្មវិធីឱ្យមានភាពសប្បាយរីករាយ និងកាន់តែមានភាពកុះករ ក្លៀវក្លា និងអធិកអធម។

មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស-និស្សិត ក៏ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ផងដែរ។ ម្យ៉ាងវិញទៀត នៅថ្ងៃបើកការដ្ឋាន សាងសង់ព្រែកជីកប្រកបដោយអត្ថន័យជាផ្លូវការនេះ ក៏ចំថ្ងៃខួបកំណើតរបស់ស្ថាបនិកនៃគម្រោងព្រែកជីកនេះដែរ គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា គម្រប់ជន្មាយុ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ។

ជាការកត់សម្គាល់ មុនថ្ងៃបើកការដ្ឋានមកដល់ ក៏សង្កេតឃើញថា មានការដំឡើងផ្ទាំងប៉ាណូតូចធំជាច្រើននៅតាមដងផ្លូវសាធារណៈ ពាក់ព័ន្ធនឹងសារគាំទ្រ និងការអបអរសារទរព្រែកជីកហ្វូណនតេជោ ខណៈនៅលើបណ្ដាញទំនាក់ទំនងសង្គម គឺមានការផុសផុលពីសំណាក់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណ:តាមរយ:ការផ្លាស់ប្តូររូបភាពនៅលើប្រូហ្វាល់ដោយភ្ជាប់មកជាមួយអត្ថន័យនៃការប្រកាសគាំទ្រគម្រោង​ព្រែក​ជីកហ្វូណនតេជោ ដែលត្រៀមនឹងពិធីបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប។ ព្រែកជីកនេះនឹងផ្តល់ប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ច ដូចជាពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី។

លើសពីនេះ ទទួលបានផលពីការនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ ខណៈតាមរយៈព្រែកជីកហ្វូណនតេជោ នឹងជួយ ឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។ ការគាំទ្រ និងសាទរយ៉ាងក្លៀវក្លាដូចទឹកបាក់ទំនប់ពីប្រជាពលរដ្ឋខ្មែរ រាប់លាននាក់នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងរបស់ខ្មែរ ដើម្បីខ្មែរគ្រប់រូប បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លា និងមនសិការជាតិខ្មែរទាំងមូលដ៏រឹងមាំ ក្រោមម្លប់នៃសន្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

សមត្ថកិច្ច​នឹង​រៀប​ចំ​ចំណតយានយន្ត​សម្រាប់​អ្នក​មក​ចូលរួមសង្រ្កាន្តវត្តភ្នំ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា

ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាកម្ម៖ សហគ្រាសធុនតូច-មធ្យម រួមចំណែក ៥៨% ផលិតផលក្នុងស្រុកសរុប

សេដ្ឋកិច្ច១ ម៉ោង មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៤ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម