ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ហេតុផលខកខានចាក់វ៉ាក់សាំងចិន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ហេតុផលដែលខកខានមិនបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង AstraZeneca ដែលផលិតនៅឥណ្ឌា នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១នេះ។

សម្តេចតេជោ បញ្ជាក់ថា វ៉ាក់សាំង ស៊ីណូហ្វាម គឺតម្រូវឲ្យចាក់ដល់មនុស្ស ៥៩ ឆ្នាំចុះក្រោម ហើយសម្តេចក៏ទទួលបានលិខិតផ្លូវការរបស់ការិយាល័យសេដ្ឋកិច្ចរបស់ស្ថានទូតចិន ដែលបានបញ្ជូនមកកម្ពុជា ថាមិនមានប្រសិទ្ធិភាពទៅលើអ្នកដែលមានអាយុលើសពី ៥៩ ឆ្នាំ។ ចិនថែមទាំងបញ្ជូនកំណត់ទូតមកមួយច្បាប់ទៀតមកកម្ពុជា។
មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សចំនួន ២ ប្រភេទ ទី១ វ៉ាក់សាំងស៊ីណូហ្វាម ចំនួន ៦០ ម៉ឺនដូស នឹងវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសឥណ្ឌា ដែលមានឈ្មោះថា Covishield ចំនួន ៣២៤,០០០ ដូស ដែលជាដំណាក់កាលទី១ ក្នុងចំណោម១ លានដូស ដែលនឹងផ្តល់មកក្នុងឆ្នាំនេះ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


