ព័ត៌មានជាតិ
ក្រុមហ៊ុនផលិតបន្ទះសូឡា ១២ ក្រុមហ៊ុនស្នើ CDC សម្របសម្រួលនាំបន្ទះសូឡាទៅទីផ្សារអាមេរិក
ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៩ ខែសីហា នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យនិងជួយសម្របសម្រួលដល់វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាលើការនាំចេញផលិតផលបន្ទះសូឡាទៅកាន់ទីផ្សារអាមេរិក សំដៅឱ្យការនាំចេញមានភាពរលូនល្អ។

កិច្ចប្រជុំនេះរៀបចំឡើង ដោយមានជំនួបរវាងក្រុមហ៊ុនឯកជនប្រមាណ ១២ ផ្សេងគ្នា ដើម្បីប្រជុំពិភាក្សាដោះស្រាយលើបញ្ហានាំចេញផលិតផលបន្ទះសូឡាទៅទីផ្សារសហរដ្ឋអាមេរិកឱ្យមានភាពរលូន ដែលមានការចូលរួមពី លោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏ដូចជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចប្រជុំនេះគោលដៅដើម្បីពិនិត្យដោះស្រាយលើបញ្ហាប្រឈមរបស់វិស័យឯកជន និងដើរតួនាទីសំខាន់ក្នុងការថែទាំវិនិយោគ គាំទ្រធុរកិច្ច រួមបញ្ចូលទាំងការស្ដាប់អំពីកង្វល់ និងបញ្ហាប្រឈមនានារបស់វិស័យឯកជន ជំរុញកិច្ចសម្របសម្រួល និងដាក់ជូនដំណោះស្រាយទៅវិនិយោគិន៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


