Connect with us

ព័ត៌មានជាតិ

ខេត្តភាគឦសានមណ្ឌលគិរី មានរីសត សណ្ឋាគារ បឹងហ្គាឡូ សរុបជាង ៨០ កន្លែង

បានផុស

នៅ

មណ្ឌល​គិរី ជា​ខេត្ត​ស្ថិត​នៅ​ភូមិភាគ​ឦសាន​នៃ​កម្ពុជា និងត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឋានសួគ៌នៃទេសចរណ៍​ធម្មជាតិ។ លក្ខណៈភូមិសាស្រ្តអំណោយផលនៃ​ធនធានធម្មជាតិយ៉ាងច្រើនអនេក បានទាក់ទាញការ​វិនិយោគលើ​សេវាទេសចរណ៍នៅក្នុង​ខេត្ត​។

បច្ចុប្បន្ន​នេះ​ ឃើញ​ថា​មានការរីកដុះដាលការវិនិយោគ​​សាងសង់​​រីសតន៍ ម៉ូតែល សណ្ឋាគារ និង​បឹងហ្គាឡូ ភោជនីយដ្ឋាន អាហារដ្ឋាន សម្រាប់បម្រើ​ដល់​ការ​ស្នាក់នៅ និង​ការ​កម្សាន្តរបស់​ភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម «សៀវភៅ​ព័ត៌មាន​រាជ​ធានី​-ខេត្ត​» បានបញ្ជាក់ថា ខេត្ត​មណ្ឌលគិរី​ មាន រីសតន៍ ម៉ូតែល សណ្ឋាគារ និង​បឹងហ្គាឡូ​សរុប​មានចំនួន​ ៨២ កន្លែង នៅទូទាំងខេត្ត។

ត្បិត​នៅ​​ដាច់​ឆ្ងាយស្រយាល​ពីតំបន់ប្រជុំជន​ក្តី ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់​តែ​ល្អ​ប្រសើរ បាន​ប្រែក្លាយ​មុខ​មាត់​ខេត្ត​នេះ​ទៅ​ជា​គោលដៅ​ទេសចរណ៍​មួយ​​ដ៏​ទាក់ទាញ។

បើតាមរបាយការណ៍នៃ​មន្ទីរទេសចរណ៍​ខេត្តមណ្ឌលគិរី នៅ​ឆមាសទី១ ឆ្នាំ២០២៤ ភ្ញៀវទេសចរ​ដែលបានមកកម្សាន្តនៅ​ខេត្ត​មណ្ឌលគិរី​មាន​ចំនួន​សរុប​ ១៦៦.១៦២នាក់ ក្នុងនោះ​ទេសចរជាតិ​ប្រមាណ​ចំនួន ១៦៣.១៤៨នាក់ និង​ទេសចរបរទេសមាន​ចំនួន ៣.០១៤នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម