ព័ត៌មានជាតិ
កម្ពុជា-ថៃ ចុះហត្ថលេខាលើខ្លឹមសារ ១៨ចំណុច ផ្តោតលើសន្តិសុខ សុវត្ថិភាព ស្ថិរភាព និងតំបន់ភូមិសាស្ត្រព្រំដែន
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នេះ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ រវាងយោធភូមិទី៤(កម្ពុជា ) និងយោធភូមិភាគទី២ (ថៃ) បានបើកកិច្ចប្រជុំលើកទី២៥ នៅសណ្ឋាគារអង្គរសេជូរី ខេត្តសៀមរាប។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៤ ប្រធានលេខាគណ:កម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ និង លោកឧត្តមសេនីយ៍ត្រី សុមថុប ផារ៉ាវ៉េត នាយសេនាធិការយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ជាសហប្រធានក្រុមលេខា។

ឆ្លងទៅលើលទ្ធផលនៃកំណត់ហេតុអង្គប្រជុំ ភាគីទាំងពីរ បានធ្វើការចុះហត្ថលេខា ដោយសហប្រធានក្រុមលេខា លើខ្លឹមសារ ១៨ចំណុច ដែលបានឯកភាព ក្នុងនោះដោយផ្តោតទៅលើ វិស័យសន្តិសុខ រក្សាសុវត្ថិភាព ស្ថិរភាព តំបន់ភូមិសាស្ត្រព្រំដែន។ ក្នុងនោះរួមមាន ទី១. បង្គោលសីមាព្រំដែនគោក,ទី២. ច្រកឆ្លងដែន និងការធ្វើដំណើរឆ្លងដែន ដើមី្បបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងដែន ការធ្វើគមនាគមន៍ និងការធ្វើពាណិជ្ជកម្មតាមព្រំដែននៃប្រទេសទាំងពីរ។ ទី៣.កិច្ចសហប្រតិបត្តិការលើវិស័យការងារ,ទី៤ ការទប់ស្កាត់បង្ក្រាប់បទល្មើសគ្រឿងញៀនតាមបណ្តោយព្រះដែន,ទី៥. ការបង្កា និងបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មផ្សេងៗ ក្នុងតំបន់ភូមិសាស្ត្រ។ ទី៦. ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ទី៧. កិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតមីន។
ទី៨.ការលើកស្ទួយកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នសន្តិសុខ នៃភាគីទាំងពីរ ក្នុងភូមិសាស្ត្រ តំបន់ព្រំដែន,ទី៩. កិច្ចសហប្រតិបត្តិការលើកវិស័យពាណិជ្ជកម្ម ដើមី្បបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្មព្រំដែន ស្របតាមសភាពការណ៍វិវឌ្ឍនភាពនាបច្ចុប្បន្ន។ ទី១០. កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ក្នុងការលើកកម្ពស់ គុណភាពផលិតផលកសិឧស្សាហកម្ម ការកាត់បន្ថយនូវដើមទុនក្នុងការផលិតលើការងារកសិកម្ម ដើមី្បផលប្រយោជន៍ដល់ កសិករ និងប្រជាជនដែលស្នាក់អាស្រ័យរស់នៅតាមបណ្តោយព្រំដែន។ ទី១១.កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ទី១២. កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងឆ្លងដែន ការស្វែងរកទីផ្សារ ការឃោសនាផ្សព្វផ្សាយលើវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍវិស័យទេចរណ៍ប្រកបដោយគុណភាព និងការវិនិយោគទាក់ទងនឹងវិស័យទេសចរណ៍។

ទី១៣. កិច្ចសហប្រតិបត្តិការលើវិស័យ ការថែរក្សាធនធានធម្មជាតិនិងបរិស្ថាន,ទី១៤.កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យ សាសនា វប្បធម៌ ,ទី១៥.កិច្ចសហប្រតិបត្តិការលើវិស័យសង្រ្គោះមហន្តរាយ ,ទី១៦ លើការគោរព សិទ្ធិរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការវិស័យព័ត៌មានសាធារណៈ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យ ត្រឹមត្រូវ ពិតប្រាកដ សុក្រឹត ដើមី្បលើកស្ទួយភាពយល់ចិត្ត និងទុកចិត្តគ្នា បង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងឋានៈជា ប្រទេសជិតខាងព្រំដែនជាប់គ្នា។ ទី១៧. ការពាំនាំ និងចាត់តាំងអនុវត្តលទ្ធផលនៃកិច្ចប្រជុំរវាងភាគីទាំងពីរ ឱ្យមានប្រសិទ្ធភាព, ទី១៨ .កំណត់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ លើកទី២៦ នៅឆ្នាំ២០២៥ ធ្វើនៅព្រះរាជាណាចក្រថៃ។
ក្នុងរយៈកាលកន្លងមក ក្រុមលេខាធិការ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ រវាងភូមិភាគទី៤ និងយោធភូមិភាគទី២ បានពិភាក្សារួមគ្នាជាផ្លូវការ និងក្រៅផ្លូវការ ជាបន្តបន្ទាប់ ក្នុងការទំនាទំនងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ដោយភាពស្មោះត្រង់ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីជំរុញការអនុវត្តន៍របស់កងឯកភាពមូលដ្ឋានឱ្យប្រព្រឹត្តទៅតាមគណៈ កម្មាធិការព្រំដែនថ្នាក់ភូមិភាគកំណត់ទុក ដែលនាំទៅដល់សភាពស្ងប់ស្ងាត់ សុវត្ថិភាពនៅតំបន់ព្រំដែន។

លោកសហប្រធាន បានគូសបញ្ជាក់ថា កិច្ចប្រជុំរួមក្រុមលេខានាថ្ងៃនេះ សង្ឃឹមថា និងទទួលបានការរួមសហប្រតិបត្តិការកំណត់នូវវិធានការក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ រួមទាំងសហប្រតិបត្តិការគ្នាចងក្រង កំណត់ហេតុ នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយផលប្រយោជន៍រួមគ្នា ក្នុងការប្រតិបត្តិរបស់ភាគីទាំងពីរ ដើម្បីលើកសំណើរជូនគណៈកម្មាធិការព្រំដែនពិចារណា ដែលនឹងនាំមកជាមួយនូវផលប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរជារៀងរហូត។
នៅក្នុងកិច្ចប្រជុំពិភាក្សានានា ថ្នាក់យោធភូមិភាគាគីទាំងពីរ តែងតែបានដំណើរការជារៀងរហូតមក ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងកិច្ចសហប្រតិបត្តិការល្អ ធានាបាននូវ សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគទាំងពីរនាថ្ងៃនេះ គឺផ្តោត លើការពិភាក្សាសំខាន់ទៅលើលទ្ធផល ក្នុងការអនុវត្តកន្លងមក និងការដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ ហើយធ្វើការបូកសរុបដើម្បីដាក់ជូន សហប្រធានក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគពិនិត្យនិងសម្រេច។

ជាមួយគ្នានេះ ភាគីទាំងពីរ សង្ឃឹមជឿជាក់ថា កិច្ចប្រជុំរបស់ក្រុមលេខាធិការនាពេលនេះ នឹងបានកសាងនូវអត្ថប្រយោជន៍ជាច្រើន ក្នុងការកសាងទំនុកចិត្ត ភាពជឿជាក់ និងការផ្លាស់ប្តូរយោបល់ ទៅវិញទៅមក ក្នុងន័យស្ថាបនាឈានទៅរកការឯកភាព ជាគោលការណ៍ ដែលធានាឱ្យកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ ជាមួយយោធភូមិភាគទី២ កងទ័ពភូមិន្ទថៃ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ បានប្រកបដោយលទ្ធផលជាវិជ្ជមាន៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ