ព័ត៌មានជាតិ
ឃាត់ខ្លួនបុរសម្នាក់ ខណៈឆែកខ្លួនមានសុទ្ធរបស់គ្រោះថ្នាក់ រួមជាមួយថ្នាំញៀន
ជនសង្ស័យម្នាក់មិនដឹងថា មានគោលបំណងអី មានថ្មាំញៀន កាំភ្លើងច្នៃ ផ្គាក់សុទ្ធតែគ្រឿងសម្លាប់មនុស្ស ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តសហការណ៍ជាមួយកម្លាំងមូលដ្ឋានឃាត់ខ្លួន។

អាវុធហត្ថស្រុកអូរជ្រៅ ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះបង្ក្រាបបានជនសង្ស័យម្នាក់ ឈ្មោះ អឿន កវី ភេទប្រុស អាយុ២៩ឆ្នាំ និងដកហូតវត្ថុតាងរួមមាន ថ្នាំញៀនមេតំហ្វេតាមីន ទឹកកកចំនួន៥កូនថង់កិប ទម្ងន់១១,០៤ក្រាម កាំភ្លើងខ្យល់កែច្នៃចំនួន១ដើម កាំភ្លើង CKC គ្មានស្នាប់ដែកសុទ្ធចំនួន១ដើម និងសម្ភារៈមួយចំនួនទៀត នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិពន្លិច ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក ព្រហ្ម ថេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យក្រោយពីសមត្ថកិច្ចឃាត់ខ្លួនត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីសាកសួរចម្លើយ និងធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀនបន្ថែមទៀត។ ជនសង្ស័យឈ្មោះ អឿន កវី ក្រោយពីកម្លាំងជំនាញគ្រឿងញៀនសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញថ្នាំញៀនខាងលើទុកយកទៅលក់ និងទុកសម្រាប់ជក់ផងចំណែកកាំភ្លើងទាំង២ដើម ដែលសមត្ថកិច្ចដកហូតបាននៅក្នុងរោងចិញ្ចឹមគោមិនមែនជារបស់ខ្លួនទេ គឺជារបស់ប្អូនដែលបានស្លាប់បាត់ទៅហើយ។ ដោយផ្អែកលើវត្ថុតាង និងការធ្វើតេស្តទឹកនោម ព្រមទាំងចម្លើយសារភាពផងនោះ ជនសង្ស័យត្រូវបានសមត្ថធ្វើការចោទប្រកាន់ជនសង្ស័យក្នុងករណីលក់ថ្នាំញៀន។ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដាក់ទោសទៅតាមច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ផ្សារច្បារអំពៅ បំពាក់ម៉ាស៊ីនស្ទង់កម្តៅ គ្រប់ច្រកល្ហកចេញចូល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


