ព័ត៌មានជាតិ
សម្តេច តេជោហ៊ុន សែន អបអរសាទរទិវាអន្តរជាតិ ៨ មីនា
សម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២១ នេះ បានថ្លែសារអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ២០២១។
ទន្ទឹមនឹងការចូលរូមអបអរសាទរថ្ងៃឈប់សម្រាក ៨ មីនា សម្តេចក៏អំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩។
បើតាមសម្តេចតេជោ ហ៊ុន សែន ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់ស្រ្តីក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា។
ហើយថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែររួមទាំងស្ត្រីផងដែរ គឺបានកើតមានសារជាថ្មីឡើងវិញក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលយើងបានផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅយង់ឃ្នងដឹកនាំដោយ ប៉ុល ពត។

ចាប់តាំងពីថ្ងៃរំដោះ ៧ មករា រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា «ស្ត្រី និងការអភិវឌ្ឍន៍ ក្នុងបរិការណ៍កូវីដ-១៩ » គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ដែលជាការបង្ហាញអោយឃើញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ដែលជាបុព្វលក្ខខណ្ឌមិនអាចប្រកែកបានឡើយក្នុងការរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយអោយស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គមជាតិ និងលើឆាកអន្តរជាតិ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


