Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមេក្លោង និងក្រុមក្មេងប្រើថ្នាំគ្រវីជាង ១០ នាក់ នៅបាត់ដំបង

បានផុស

នៅ

ក្រុមយុវវ័យប្រមាណជាង ១០ នាក់  រួមជាមួយមេក្លោងដែលជាអ្នកសម្របសម្រួល ផ្តល់ទីតាំងសម្រាប់ប្រើប្រាស់​ថ្នាំញៀន  និងថ្នាំគ្រវី  ត្រូវបានកម្លាំងជំនាញចុះក្រសោបបានទាំងសំបុក  ខណៈដែលពួកគេកំពុងសំងំប្រើប្រាស់នៅក្នុងបន្ទប់ខារ៉ាអូខេ មួយកន្លែង  កណ្តាលក្រុងបាត់ដំបង ។

កិច្ចប្រតិបត្តិការដែលបានធ្វើឡើងរួមគ្នារវាងកម្លាំងជំនាញ  នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  សហការ
ជាមួយកម្លាំងអធិការដ្ឋាន  នគរបាលក្រុង  កាលពីវេលាម៉ោង ៥ និង ៣៥ នាទី  ទៀបភ្លឺ  នាថ្ងៃទី ៧  ខែមីនា  ឆ្នាំ ២០២១  ត្រង់ចំណុចទីតាំងខារ៉ាអូខេ  មួយកន្លែង  យីហោ The Voice  ស្ថិតក្នុងភូមិនំក្រៀប  សង្កាត់ព្រែកពរះស្តេច ក្រុងបាត់ដំបង  ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់មេក្លោងម្នាក់ឈ្មោះ ស្រ៊ុន ឡាយ  ភេទស្រី  អាយុ៧៨ ឆ្នាំ  រស់នៅក្នុងភូមិសង្កាត់ខាងលើ  ដែលជាប់ពាក់ព័ន្ធនឹងករណី  រក្សាទុក  ចាត់ចែងអោយប្រើប្រាស់  សម្រួលអោយប្រើប្រាស់  និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  រួមជាមួយនិងក្រុមយុវវ័យចំនួន ១៣ នាក់ បន្ថែមទៀត  ដែលក្នុងនោះ  មានក្មេងស្រីចំនួន ៤ នាក់  ដែលត្រូវបានអប់រំ  និងធ្វើកិច្ចសន្យា  ដោយសារតែក្មេងទាំងនោះ​មានវ័យជាអនីតិជន។

លោកវរសេនីយ៍ឯក សុខ និមល  នាយការិយាល័យ  ប្រឆាំងគ្រឿងញៀន  នៃស្នងការដ្ឋាននគរបាលខេត្តបាន​បញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ  សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួនដូចជា  ថ្នាំញៀនប្រភេទ ខេតាមីន  ចំនួន ៣ កូនថង់  ថ្នាំញៀនប្រភេទ អុិចស្តាសុី  ចំនួន ២ គ្រាប់  ទូរស័ព្ទដៃ  ចំនួន ៣ គ្រឿងបន្ទះថ្នាំព៌ណក្រហម  មានអក្សរ FER VIT ចំនួន ៦ គ្រាប់  ទូរទស្សន៍ចំនួន ៣ គ្រឿង  អំភ្លី ចំនួន ៤ គ្រឿងប្រដាប់ស្រូបសម្លេង  ចំនួន ២ គ្រឿង  ភ្លើងវិល ៣  វេប ចំនួន ១  សម្ភារៈសម្រប់វេចខ្ចប់  និងសម្រាប់ប្រើប្រាស់
ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នមនុស្សចំនួន ១០ នាក់  ត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូង  ដោយឡែកក្មេងស្រីចំនួន ៤ នាក់  ដែលជាអនីតិជន  ត្រូវបានអនុញ្ញាតិអោយវិលត្រឡប់ទៅលំនៅឋានវិញ  បន្ទាប់ ពីមានអាណាព្យាបាលមកធានា  និង
ធ្វើ កិច្ចសន្យារួចមក៕

អត្ថបទ៖សោ និយមរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម