ព័ត៌មានជាតិ
ពលករខ្មែរកំពុងធ្វើការងារនៅប្រទេសថៃ ចូលរួមមូលនិធិជាមួយរាជរដ្ឋាភិបាល ព្រោះចង់ឃើញការអភិវឌ្ឍនៅតាមព្រំដែន
ភ្នំពេញ ៖ ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ បានសម្តែងក្ដីពេញចិត្តក្នុងការចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារការស្រលាញ់ជាតិពិតប្រាកដ និងចង់ឃើញការអភិវឌ្ឍនៅតាមព្រំដែន។

ពលករខ្មែរដែលកំពុងធ្វើការងារនៅថៃអ្នកស្រី ញ៉ិប នីកា បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។

អ្នកស្រីបន្ថែមថា «នាងខ្ញុំ និងក្រុមគ្រួសារសូមចូលរួមជាចំណែកតូចមួយជាមួយរាជរដ្ឋាភិបាលក្នុងមូលនិធិអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីបព្វហេតុប្រទេសជាតិរបស់យើងទាំងអស់គ្នា»។

លោក ប៉ុន ណេច៍ ជាពលករកំពុងបម្រើការងារនៅថៃបាននិយាយថា ការចូលរួមបរិច្ចាគនេះ គឺជាការបង្ហាញទឹកចិត្តស្នេហាជាតិ ការរួបរួមគ្នារបស់ប្រជាជាតិទាំងអស់ក្នុងការកសាងរបងការពារជាតិយ៉ាងរឹងមាំ គឺហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាង។

លោកបន្ថែមថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ សូមគាំទ្រចំពោះគម្រោងអភិវឌ្ឍតាមតំបន់ព្រំដែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង។ បើទោះបីជាថវិកាតិចតួច ប៉ុន្ដែវាជាទឹកចិត្តដោយក្ដីគោរព ស្រលាញ់ពេញចិត្តរាជរដ្ឋាភិបាល»។

ពលករខ្មែរដែលកំពុងបម្រើការងារនៅថៃ ថន ស្រីភីន បាននិយាយថា ការស្ម័គ្រចិត្តចូលរួមមូលនិធិនេះ គឺចង់ឱ្យមានការអភិវឌ្ឍ ហើយទាក់ទាញភ្ញៀវទេសចរ ងាយស្រួលទៅលេងនៅតំបន់ព្រំដែន។ ពលកររូបនេះចង់ឃើញភ្ញៀវទេសចរទៅលេងទីនោះកាន់តែច្រើនថែមទៀត។

នាងបានបញ្ជាក់ថា «ការដែលខ្ញុំចង់ចូលរួមមូលនិធិហ្នឹង គឺខ្ញុំចង់ឱ្យមានការអភិវឌ្ឍព្រំដែន ហើយនិងឱ្យមានភ្ញៀវទេសចរទៅកម្សាន្តនៅព្រំដែនហ្នឹងឱ្យបានច្រើន មានការវិនិយោគដែលធ្វើឱ្យប្រជាជននៅតាមព្រំដែនមានការងារធ្វើច្រើនដែរ»។
ជាមួយគ្នានេះ ពលករកម្ពុជាធ្វើការងារនៅថៃ បានអំពាវនាវដល់បងប្អូនជនរួមជាតិមិនថាក្នុងស្រុក ឬក្រៅប្រទេសទេ បើពិតជាស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យប្រទេសជាតិរីកចម្រើនជឿនលឿនបានកាន់តែឆាប់រហ័ស គួរតែចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនឱ្យបានគ្រប់ៗគ្នា៕



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


