Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ណែនាំឲ្យអភិបាលខណ្ឌទាំង ១៤ ចាំទទួល និងជួយសម្របសម្រួល​នៅពេលពលករពឹងពាក់រកការងារធ្វើ

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ និង​មន្ទីរ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ ពាក់ព័ន្ធ​ការ​ត្រៀម​ទទួល​ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ស្រុកកំណើត​វិញ ជាមួយ​នឹង​ការ​ជួយ​សម្របសម្រួល​ពេល​ពួកគាត់​ពឹង​ពាក់​រក​ការងារ​ធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំ​បែបនេះ​របស់ លោក ឃួង ស្រេង នេះ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី ០៦ ខែ​សីហា ឆ្នាំ ២០២៥ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង ០៣ ប្រភេទ និង​មន្ទីរ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់។

លោក ឃួង ស្រេង លើកឡើងថា មកដល់ពេលនេះ ពលករ​កម្ពុជា បាន​និង​កំពុង​សម្រុក​ចាកចេញ​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ គិត​មកដល់ពេលនេះ​មាន​ពលរដ្ឋ​កម្ពុជា​ចាកចេញ​ពី​ប្រទេស​ថៃ​ប្រមាណ​ជាង ៦០ ម៉ឺន​នាក់​ហើយ។ ដូច្នេះ​ទេ លោក ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ និង​មន្ទីរ​ទាំងអស់​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​ពួកគាត់។ ពោល នៅ​ពេល​ដែល​ពលរដ្ឋ​មក​ពឹង​ពាក់​រក​ការងារ​ធ្វើ អាជ្ញាធរ ត្រូវ​ជួយ​សម្របសម្រួល​ជួយ​ពួកគាត់ ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​អ្វី​ទាំងអស់ ព្រោះ​ជា​ឈាមជ័រ​ដូចគ្នា ខ្មែរ​តែមួយ។

ពាក់ព័ន្ធ​ការងារ​ខាង​លើ​នេះ លោក ឃួង ស្រេង សង្កត់​ធ្ងន់​ថា អ្វី​ដែល​អាជ្ញាធរ​ធ្វើ​បាន អ្វី​ជា​ចំណុច​ខ្វះខាត ត្រូវ​រាយការណ៍​មក​ថ្នាក់លើ​ភ្លាមៗ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ​ជាមួយ​អាជ្ញាធរ។ អាជ្ញាធរ​ទាំង ១៤ ខណ្ឌ ក៏​ត្រូវ​ត្រៀម​អាហារ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​ពលករ​ត្រឡប់​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា​វិញ​ផង​ដែរ តាមរយៈ​ការ​ដាក់​អ្នក​ប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បី​ជួយ​ពួកគាត់​ទាំង​លើ​បញ្ហា​ជីវភាព និង​ការ​ជួយ​សម្រួល​រក​ការងារ​ធ្វើ ដោយ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ឯកោ​នោះ​ទេ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម