ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋាភិបាលកូរ៉េមើលថែពលរដ្ឋខ្មែរ ទោះបីពលរដ្ឋខ្លះធ្វើបាតុកម្ម
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ និងជួយសម្រួលលក្ខខណ្ឌការងារដល់ពលករកម្ពុជាដែលកំពុងបំពេញការងារ។ សំណើរនេះបានធ្វើឡើង ទោះបីជាដឹងថាពលករមួយចំនួន គ្រោងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV ដែលដឹកនាំដោយសកម្មជនប្រឆាំងជ្រុលនិយមក៏ដោយ។

សំណើររបស់សម្តេចតេជោ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសបំពេញទស្សនកិច្ចទទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី ២៥ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សាធាណរដ្ឋកូរ៉េ និងកម្ពុជា ជាប្រទេសដន្លងនឹងគ្នាដោយប្រជាជនកម្ពុជា ជាពិសេស គឺស្ត្រីកម្ពុជា បានរៀបការជាមួយជនជាតិកូរ៉េច្រើនប្រមាណជា៨,០០០នាក់ និងមានកូនចៅរហូតដល់ទៅប្រមាណជា ៧៥,០០០នាក់។ ក្នុងន័យនេះសម្ដេចសំណូមពរឱ្យរដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឱ្យកូនចៅពលរដ្ឋទាំងអស់នោះ បានរៀនទាំងភាសាខ្មែរ និងភាសាកូរ៉េ ដើម្បីមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជារួមចំណែកក្នុងការជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េផងដែរ។
បន្ថែមពីនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងត្បូង ដែលបានផ្តល់លក្ខខណ្ឌអំណោយផលដល់ពលករកម្ពុជា ដែលបង្កភាពងាយស្រួលដល់ពួកគេក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេស។ ជាពិសេស ពលករពេលត្រឡប់មកកម្ពុជាវិញ បាននាំយកទៅជាមួយនូវបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា ជាធម្មតាថ្នាក់ដឹកនាំនៃប្រទេសនីមួយៗនៅពេលបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសដៃគូ តែងតែឆ្លៀតបង្កើនទំនាក់ទំនងទ្វេភាគី និងការផ្តាំផ្ញើឱ្យប្រទេសដែលជាដៃគូយកចិត្តទុកដាក់ជួយការពារទាំងសុខទុក្ខ និងផលប្រយោជន៍ប្រជាពលរដ្ឋរបស់ខ្លួន។
លោក ឈត ប៊ុនថង យល់ថា ការផ្តាំផ្ញើរបស់សម្តេចតេជោនាពេលនេះ បង្ហាញពីគុណធម៌ និងភាពចាស់ទុំ ហើយលោកសង្ឃឹមថា ពលករខ្មែរដែលរស់នៅទីនោះអាចពិចារណាឡើងវិញ ចៀសវាងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា តាមការញុះញង់របស់សកម្មជននយោបាយប្រឆាំងជ្រុលនិយម។ លោកថ្លែងថា៖«ថ្វីត្បិតតែមានការសម្តែងមតិមិនគាំទ្រគម្រោងណាមួយជាសិទ្ធិបញ្ចេញមតិយោបល់ ប៉ុន្តែអ្នកខ្លះជ្រុល ជួនកាលដោយសារមានការជំរុញពីសកម្មជននយោបាយណាមួយដើម្បីកេងចំណេញទៅលើការព្រួយបារម្ភ និងការសម្តែងមតិរបស់ពលករខ្មែរនៅកូរ៉េ។ អ៊ីចឹងហើយសម្តេចហាក់មិនប្រតិកម្មទៅលើអ្វីដែលបងប្អូនកម្មករបានធ្វើហើយថែមទាំងអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េជួយការពារសុខុមាលភាពរបស់ពលរដ្ឋខ្មែរយើង បង្ហាញពីសុឆន្ទៈរបស់ថ្នាក់ដឹកនាំតែងតែការពារប្រជាពលរដ្ឋផង និងភាពចាំទុំខាងនយោបាយ»។
សម្រាប់លោកយល់ថា ការផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីគុណធម៌ និងភាពជាអ្នកដឹកនាំ ដែលបារម្ភសុខទុក្ខរបស់ពលរដ្ឋនៅគ្រប់ទិសទី។

ឆ្លើយតបទៅនឹងសំណើរកម្ពុជា ប្រធានសភាកូរ៉េ លោក អ៊ូ វ៉ន់ស៊ីក បានជម្រាបសម្តេចតេជោថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានខិតខំសម្រួល និងការពារពលរដ្ឋរបស់កម្ពុជាដែលកំពុងរស់នៅសាធាណរដ្ឋកូរ៉េប្រមាណជា៦ម៉ឺននាក់ ដោយកែសម្រួលលលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព និងការពារពលករទាំងនោះឱ្យបានត្រឹមត្រូវ។
លោកក៏បានសម្តែងនូវការរីករាយដោយឃើញថា ទំហំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនមានការកើនឡើងវិញ បន្ទាប់ពីសម័យកូវីដ ១៩ ហើយកូរ៉េនឹងខិតខំធ្វើយ៉ាងណាដើម្បីឱ្យទេសចរទ្វេភាគីមានការកើនឡើងវិញ។
ប្រធានសភាកូរ៉េខាងត្បូង ក៏មិនភ្លេចសរសើរ ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រីអស់រយៈពេលដ៏យូរ ដែលនាំមកនូវសុខសន្តិភាព និងមានការរីកចម្រើន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


