ព័ត៌មានជាតិ
កំពូលតារា ក្រុមការងារ និងគ្រួសារប្អូនអគ្គនាយក ហង្សមាស បានឆ្លងជំងឺកូវីដ១៩ និងមានអាការៈសង្ស័យ
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថានៅយប់ថ្ងៃទី៨ មីនា ឆ្នាំ២០២១នេះថា ឥឡូវមានពាក់ព័ន្ធជាមួយប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ មានចេញរោគសញ្ញា ឆ្លងកូវីដ១៩ ព្រមទាំងអ្នកចម្រៀងហង្សមាសច្រើននាក់ ដូចជា ណុប បាយ៉ារិទ្ធ ក៏ឆ្លងដែរ។
លោកស្រី យក់ សម្បត្តិ បានបន្តថា ខាងក្រុមគ្រូពេទ្យនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចុះទៅយកប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ ដែលមានចេញរោគសញ្ញាកូវីដ រួមទាំងលោក ណុប បញ្ញារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយ នៅយប់ថ្ងៃទី៨មីនានេះ ដោយមិនអាចទុកទៀតបានទេ។
ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍មកថា គ្រួសារពិធិការិនីហង្សមាស លោកស្រី កែវ ចាន់និមល បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី។

តាមការបញ្ចាក់ ឈ្មោះ កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួនគាត់ ប្តី និងកូនស្រីរបស់គាត់អាយុ ១០ឆ្នាំ ដែលបានធ្វើតេស្តរកកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ១៩ ទាំង៣នាក់។
អ្នកស្រី កែវ ច័ន្ទនិមល បានប្រាប់ថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍)។
រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន, សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩។
ដោយឡែកអ្នកស្រី កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ ជុំប្តី និងកូន។
សេចក្តីរាយការណ៍ខាងលើនេះ បានធ្វើឡើង ខណៈដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី៨ ខែមីនានេះថា ជំងឺកូវីដ១៩ នៅពេលនេះ បានឆ្លងរាលដាលធ្ងន់ធ្ងរ ចូលដល់ប៉ូលិស មន្ត្រីរាជការ និងសិល្បករច្រើននាក់។
សម្តេចបានប្រកាសឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ បិទជាបណ្តោះអាសន្ន ដោយទុកមនុស្សចំនួនតិចតួចបំផុត នៅប្រចាំការ ហើយក្រៅពីនោះ យ៉ាងហោចបុគ្គលិក ៩០% ធ្វើការពីផ្ទះ។ ក្រុមហ៊ុនឯកជន ក៏ដូចគ្នា ត្រូវរៀបចំកាត់បន្ថយបុគ្គលិក ដែលធ្វើការដោយផ្ទាល់ ឬក៏រៀបវេនធ្វើការឆ្លាស់វេនគ្នា ដើម្បីកាត់បន្ថយការកកស្ទះមនុស្ស នៅកន្លែងធ្វើការផង និងនៅតាមផ្លូវធ្វើដំណើរផង។
គួបញ្ជាក់ថា ក្នុងសារសំឡេងពិសេសដែលចេញផ្សាយទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់យប់នេះមានករណីឆ្លងថ្មីរហូតដល់៤៩នាក់ទៀត នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងផ្នែកខ្លះនៃខេត្តដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមអ្នកឆ្លងនេះ មានក្នុងជួរមន្ត្រីនគរបាល មន្ត្រីរាជការ និងសិល្បៈករ សិល្បៈការិនីផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានអត្ថបទពាក់ព័ន្ធ៖
សម្ដេចតេជោ ប្រកាសឱ្យអភិបាលខេត្តព្រៃវែងពិនិត្យការបិទតំបន់ខ្លះក្រោយផ្ទុះគ្រូពេទ្យចម្លងកូវីដ១៩ទៅមនុស្ស១១នាក់
ក្រសួងអប់រំ ផ្អាកដំណើរការគ្រឹះស្ថានសិក្សា នៅស្រុកពាមរក៍ ខេត្តព្រៃវែង ជាបណ្តោះអាសន្ន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន