ព័ត៌មានជាតិ
ខេត្តចំនួន៣ត្រូវផ្អាកដំណើរការសិក្សាជាបណ្ដោះអាសន្នដោយសារផ្ទុះជំងឺកូវីដ១៩
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសម្រេចផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាបណ្ដោះអាសន្ននៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុងជាបណ្តោះអាសន្តសិន ដោយសារខេត្តទាំងនោះមានផ្ទុះជំងឺកូវីដ១៩។

យោងតាមសេចក្តីជូនដំណឹងស្ដីពីការផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅខេត្តទាំង៣ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមជម្រាបជូននាយក នាយិកា បុគ្គលិក មន្ត្រីរាជការ គ្រូ សាស្ត្រាចារ្យ សិស្សនិស្សិត សិក្ខាកាមនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់បានជ្រាបថា ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
ក្រសួងសម្រេចផ្អាកដំណើរការសិក្សាទាំងអស់ជាបណ្ដោះអាសន្ននៅខេត្តព្រៃវែង កំពង់ចាម និងខេត្តកោះកុង ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។ គ្រប់គ្រឹះស្ថានទាំងអស់អាចបន្តដំណើរការសិក្សារៀងៗខ្លួនតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ ឬតាមអនឡាញបាន៕

អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង