ព័ត៌មានជាតិ
មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស ទូទាំងប្រទេស រៀបចំប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧
នាចុងសប្តាហ៍កន្លងទៅនេះ គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងម្ចាស់ នាយកសហគ្រាស គ្រឹះស្ថានទាំងអស់ក្នុងរាជធានី-ខេត្តទូទាំងប្រទេស បានប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) ដើម្បីរួមចំណែកជាមួយពិភពលោកក្នុងការសម្អាតបរិស្ថាន លើកកម្ពស់ការយល់ដឹង និងចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅប្រទេសកម្ពុជា។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ រួមនិងសហគ្រាស គ្រឹះស្ថានានានៅក្នុងរាជធានី-ខេត្តទូទាំងប្រទេស បានចូលរួមអនុវត្តយ៉ាងសកម្មក្នុងការចូលរួមរៀបចំទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) ស្របទៅតាមការជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងថ្ងៃប្រារព្វទិវាសម្អាតពិភពលោកលើកទី៧ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការរៀបចំទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) នេះ គឺជាទិវាដ៏ល្អប្រសើរមួយដែលផ្តល់ឱកាសដល់យុវជន សិស្ស និស្សិត និងបុគ្គលិក កម្មករនិយោជិត ចូលរួមដើម្បីបរិស្ថាននៅប្រទេសកម្ពុជា។ ទិវាសម្អាតពិភពលោកលើកទី៧ រៀបចំឡើងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការករសាង និងពង្រឹងមូលដ្ឋានគ្រឹះដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ រួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព និងរួមចំណែកដល់យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍។

បើតាមលោករដ្ឋលេខាធិការ សម្រាប់ការរៀបចំប្រារព្វទិវានេះផងដែរ អាជ្ញាធរមូលដ្ឋានក៏បានសហការជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត រៀបចំទិវាសម្អាតពិភពលោកលើកទី៧នេះ ដោយធ្វើអនាម័យសម្អាតសំរាមដំណាលគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានាបានបរិស្ថាន និងបរិយាកាសនៅកន្លែង ធ្វើការស្អាត បង្កើនប្រសិទ្ធភាព ផលិតភាពការងារ ការរស់នៅស្អាត និងបរិស្ថានបៃតង៕






-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


