ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំអាជ្ញាធររៀបចំយុទ្ធសាស្ត្រពង្រឹងសន្តិសុខឡើងវិញ តាមការវិវត្តរបស់សង្គម
ប្រមុខក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ពិសេសកងកម្លាំង ត្រូវរៀបចំផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខរយៈពេលខ្លី មធ្យម និងវែង ឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងរៀងៗខ្លួន ឆ្លើយតបការវិវត្តរបស់សង្គមជាតិ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំអភិបាលរាជធានី ខេត្តទាំងអស់ ដឹកនាំមន្រ្តីពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ពិនិត្យនិងកែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបការវិវត្តប្រែប្រួលរបស់សង្គមជាតិ និងពិភពលោក។
ការណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ រៀបចំនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ស សុខា រាជធានី ខេត្តនីមួយៗ មានស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត និងសេដ្ឋកិច្ចមិនដូចគ្នាទេ។ ជាក់ស្ដែង ស្ថានភាពសន្តិសុខខេត្តជាប់ព្រំដែនសមុទ្រ មានលក្ខណៈខុសគ្នាច្រើនពីខេត្តជាប់ព្រំដែនគោក ។ ក្នុងន័យនេះ ប្រមុខក្រសួងមហាផ្ទៃ បានជំរុញឱ្យប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត រួមគ្នាជាមួយមន្រ្តីពាក់ព័ន្ធកែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការងារពង្រឹងសន្តិសុខឱ្យមានភាពស៊ីចង្វាក់គ្នានឹងស្ថានភាពជាក់ស្ដែង ពោល គឺមិនអាចកំណត់បញ្ហា ឬដាក់គោលដៅរំពឹងទុក ដោយយកលំនាំដូចៗគ្នានោះឡើយ។
ត្រង់ចំណុចនេះ លោក រំលឹកថា ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃក៏បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុពិនិត្យលើការងារនេះផងដែរ។

ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានណែនាំជាថ្មីទៀតឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តយកចិត្តទុកដាក់តាមដាន កែលម្អ និងគាំទ្របន្ថែមទៀតដល់តួអង្គសំខាន់ៗដែលនៅកៀកនិងប្រជាពលរដ្ឋ រួមមានក្រុមប្រឹក្សានិងស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍ និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ មេភូមិ អនុភូមិ នាយក និងលោកគ្រូអ្នកគ្រូនៃសាលារៀនតាមបណ្ដាភូមិ ប៉ុស្តិ៍សុខភាពឃុំ សង្កាត់ ព្រមទាំងកម្លាំងប្រជាការពារ ដើម្បីឱ្យតួអង្គទាំងនេះ បានបំពេញតួនាទីស្របតាមច្បាប់ និងឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការនានារបស់ប្រជាពលរដ្ឋ ជាពិសេសអនុវត្តន៍បានត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ