ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំភ្នំពេញ ៖ ជំនន់ទឹកភ្លៀងមិនបានប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុបទេ
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៦ តុលា ថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមកនេះ មិនបានរំខាន ឬប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុបនោះទេ បើទោះបីជាមានមណ្ឌលប្រឡងខ្លះបានទទួលរងនូវការលិចលង់ក៏ដោយ។

លោកប្រធានមន្ទីរ បានបន្តថា កាលពីយប់ថ្ងៃទី ៤ តុលា ភ្លៀងធ្លាក់យ៉ាងគំហុកបានបង្កឱ្យមណ្ឌលប្រឡងចំនួន ៣ ទទួលរងនូវការលិចលង់រួមមាន មណ្ឌលប្រឡងវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី មណ្ឌលប្រឡងវិទ្យាល័យជម្ពូវ័ន និងមណ្ឌលប្រឡងវិទ្យាល័យឫស្សីកែវ ហើយមន្ទីរបានត្រៀមមណ្ឌលផ្សេងទៀតសម្រាប់ប្ដូរមណ្ឌលទាំងនោះរួចហើយដែរ។ ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញបានធ្វើការបូមទឹកចេញហើយ ទឹកបានស្រកអស់ មិនបង្កបញ្ហាអ្វីទេ មណ្ឌលទាំង ៣ នោះ អាចដំណើរការប្រឡងបានជាធម្មតា។
លោក ហែម ស៊ីណារ៉េត បានបន្តថា ប្រឡងបាក់ឌុបនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅថ្ងៃទី ០៨ និងទី ០៩ តុលា ក្នុងនោះនៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនចុះឈ្មោះប្រឡងសរុប ២៥ ៧៣៩ នាក់ ស្រី ១២ ៤៦២ នាក់ ក្នុងនោះបេក្ខជន ថ្នាក់វិទ្យាសាស្ត្រ សរុបចំនួន ៩ ៤២២ នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម សរុប ចំនួន ១៦ ៣១៧ នាក់។ ចំនួននេះធ្វើឱ្យមណ្ឌលប្រឡងកើនឡើងដល់ចំនួន ៣២ មណ្ឌលសំណេរ ត្រូវជា ១ ០៣៧ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ចំនួន ១៣ មណ្ឌល ស្មើនឹង ៣៨១ បន្ទប់ មានបេក្ខជន ៩ ៩ ៤២២ នាក់ ស្រី ៥ ០៩៨ នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន នួន ១៩ មណ្ឌល ស្មើនឹង ៦៥៦ បន្ទប់ មានបេក្ខជន ១៦ ៣១៧ នាក់ ស្រី ៧ ៣៦៤ នាក់។

គួរបញ្ជាក់ថា ប្រឡងបាក់ឌុបឆ្នាំនេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងដាក់ពង្រាយក្រុមរថយន្តសង្គ្រោះចំនួន ១៦ គ្រឿង និងគ្រូពេទ្យប្រមាណ ៦៤ នាក់ នៅតាមមណ្ឌលប្រឡងបាក់ឌុបទាំង ៣២ ដើម្បីត្រៀមជួយសង្គ្រោះដល់បេក្ខជនពេលមានបញ្ហាសុខភាពស្រាលៗ អំឡុងពេលប្រឡងផងដែរព្រោះថាជាធម្មតាពេលប្រឡងបាក់ឌុបម្តងៗ បេក្ខជនប្រឡង តែងតែជួបបញ្ហាសុខភាពស្រាលៗមួយចំនួនដូចជា ឈឺក្បាល វិលមុខ ក្តៅខ្លួន សន្លប់ ដោយសារភ័យជាដើម ហើយមានបេក្ខជនខ្លះ ត្រូវប្រឡងនៅលើរថយន្តសាម៉ុយក៏មាន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


