ព័ត៌មានជាតិ
តំបន់មួយចំនួននៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដែលលិចលង់ដោយជំនន់ទឹកភ្លៀងបានស្រកអស់ស្ទើរគ្រប់ទីកន្លែងហើយ
តំបន់មួយចំនួននៅភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងនា ០៥ ថ្ងៃ កន្លងមកនេះ បានស្រកចុះអស់ស្ទើរគ្រប់ទីកន្លែងហើយ។

មន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី ០៩ តុលា នេះថា ដោយទឹកទន្លេឡើងនីវ៉ូខ្ពស់ និងមានករណីព្យុះភ្លៀង ៥ ថ្ងៃជាប់ៗ គ្នា មកនេះ បានបង្កឲ្យភ្លៀងធ្លាក់ខ្លាំង កម្ពស់រហូតដល់ ២៣៤ មិល្លីម៉ែត្រ បណ្តាលឲ្យទឹកជន់លិចនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ តែមកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ស្ទើរគ្រប់ទីកន្លែងហើយ។
មន្ត្រីដដែលបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ នេះ ការសាងសង់ស្ថានីយបូមទឹកថ្មីស្វាយប៉ាក សម្រេចបាន ៩៦% និងសាងសង់ស្ថានីយបូមទឹកបន្ថែម សម្រេចបាន ២៥% ដែលគម្រោងទាំង ០២ នេះ នឹងមានសមត្ថភាពបូមទឹកបន្ថែមសរុបនឹងកើនដល់ ៣៥ ម៉ែត្រគូប ក្នុង ០១ វិនាទី ដែលនឹងកាត់បន្ថយទឹកលិចនៅតំបន់ភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ ហើយចាប់ពីថ្ងៃស្អែកតទៅ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ នេះទៅ ការដ្ឋាននឹងដាក់ឲ្យដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែមចំនួន ០២ គ្រឿង អង្កត់ផ្ចិតទំហំ ០១ ម៉ែត្រ នៅស្ថានីយបូមទឹកស្វាយប៉ាក ដែលសង្ឃឹមថា នឹងកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


