ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងរំកិលការបើកបវេសនកាលឆ្នាំសិក្សាថ្មី ពីខែធ្នូ មកខែវិច្ឆិកា វិញ
ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការរំកិលថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីពីខែធ្នូ មកខែវិច្ឆិកា វិញ ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សឱ្យដូចមុនការរាតត្បាតជំងឺកូវីដ-១៩។

កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ការឈប់វិស្សមកាលតូចរយៈពេល ១៥ ថ្ងៃ និងវិស្សមកាលធំរយៈពេល ៣ ខែ។ ប៉ុន្តែដោយសារបញ្ហាផ្សេងៗ ពិសេសការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យដំណើរការសិក្សារបស់សិស្សានុសិស្សត្រូវបានលើកពេលជាបន្តបន្ទាប់ និងត្រូវអនុវត្តវ៉ាកងធំ និងវ៉ាកងតូចខុសពីធម្មតាដូចជា វ៉ាកងតូចឈប់ ១ សប្ដាហ៍ និងវ៉ាកងធំជាង ១ ខែ ជាដើម។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៥ តុលា នេះថា កត្តាដែលឆ្នាំនេះវ៉ាកងធំមានរយៈពេលត្រឹម ១ ខែ គឺ ទី១.ដោយសារតែបញ្ហាកូវីដ កន្លងមកដែលរុញបវេសនកាលរហូតដល់ខែធ្នូ ឬខែមករា។ ដូច្នេះហើយដើម្បីបំពេញការសិក្សាបន្ថែមដល់សិស្ស និងជំរុញឱ្យសិស្ស អាចបើកបវេសនកាលនៅឆ្នាំក្រោយនេះ នឹងប្រព្រឹត្តិទៅនៅដើមខែវិច្ឆិកានេះ ទើបតម្រូវឱ្យសិស្សានុសិស្សមានពេលវ៉ាកងតិចជាងមុន និងទី២.ដើម្បីលើកកម្ពស់សមត្ថភាព និងបង្រៀនសិស្ស ដើម្បីជំរុញឱ្យសិស្សទទួលបានគុណភាព នៃការអប់រំដែលប្រសើរឡើង និងមានពេលច្រើនជាងមុនក្នុងការសិក្សា។

លោកស្រីបានបញ្ជាក់ថា «យើងនឹងពិនិត្យលទ្ធភាពជាក់ស្ដែង ដើម្បីឱ្យអ្វីៗ អាចវិលមកភាពប្រក្រតីវិញបាន ព្រោះក្រសួងមើលឃើញថា ការចូលរៀនយឺត នាំឱ្យចប់យឺត ដូចជាបញ្ហាកូវីដធ្វើឱ្យយើងត្រូវអនុវត្តការចូលរៀនខុសពីពេលមុនៗ។ ដូច្នេះ យើងកំពុងព្យាយាមឱ្យអ្វីៗ វិលមកកាន់ប្រក្រតីភាព»។
លោកស្រីបានបន្តទៀតថា សម្រាប់ឆ្នាំនេះ ក្រសួងអប់រំ នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខណៈឆ្នាំមុន បើកបវេសនកាលឆ្នាំនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


