ព័ត៌មានជាតិ
បិទទីតាំងផ្ទះជួល១កន្លែងនៅក្រុងប៉ោយប៉ែត ក្រោយរកឃើញបុរសជនជាតិចិន និងស្រីស្នេហ៍មានវីរុសកូវីដ១៩
សមត្ថកិច្ចចំរុះបានចុះបិទទីតាំងផ្ទះជួល១កន្លែងគ្មានយីហោ នៅទល់មុខផ្ទះសំណាក់ណាវី ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ជាបណ្តោះអាសន្នសិន បន្ទាប់ពីរកឃើញបុរសជនជាតិចិន និងស្រីស្នេហ៍មានវិជ្ជមានកូវីដ ១៩ ពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ។
យោងតាមសមត្ថកិច្ច វិធានការចំពោះមុខគឺមន្ទីរសុខាភិបាល សហការនឹងអាជ្ញាធរមានសមត្ថកិច្ចបានហ៊ុមព័ទ្ធបិទទីតាំង ដែលមានអ្នកវិជ្ជមានជំងឺកូវីដ១៩បានមកស្នាក់នៅ ហើយកំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីនាំមកត្រូតពិនិត្យ យកសំណាកវិភាគរកមេរោគកូវីដ១៩ ហើយបើវិជ្ជមាន ត្រូវនាំទៅពិនិត្យព្យាបាលជាបន្ទាន់ ។

បន្ទាប់មក សមត្ថកិច្ចបានឲ្យម្ចាស់ផ្ទះជួល និងអ្នកពាក់ព័ន្ធបិទបណ្តោះអាសន្ននូវទីតាំងនេះ បន្ទាប់ពីមានការសង្ស័យថា មានករណីឆ្លងវីរុសកូវីដ១៩ពីនារីជនជាតិខ្មែរម្នាក់មកពីខេត្តសៀមរាប ព្រោះនាងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសជនជាតិចិនម្នាក់ ដែលបានឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅកោះពេជ្រ រាជធានីភ្នំពេញ ហើយបុរសជនជាតិចិននោះបានរត់គេចពីមណ្ឌលចត្តាឡីស័ក មកកាន់ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា នេះគ្រាន់តែជាករណីសង្ស័យ ហើយចុះស្រាវជ្រាវតាមការណែនាំរបស់ថ្នាក់លើតែប៉ុណ្ណោះ ព្រោះស្ត្រីជាដៃគូស្នេហានឹងបុរសចិនរូបនេះ រកឃើញវិជ្ជមានកូវីដនៅឯខេត្តសៀមរាបរួចហើយ។
បុរសជនជាតិចិនម្នាក់ដែលស្នាក់នៅជាន់ទី៤នៃផ្ទះជួលកើតហេតុខាងលើបានរៀបរាប់ថា នៅផ្ទះនោះមានចិន និងខ្មែរស្នាក់នៅជាង៣០នាក់ ដែលពួកគេសុទ្ធតែជាបុគ្គលិកនៃអាជីវកម្មអនឡាញកន្លងមកថ្មីៗនេះ។ បុរសចិនខាងលើក៏ចេញចូលធ្វើការចំណុចមួយនៃកាស៊ីណូ ហូលីដេ ផាលេស នៅជិតមាត់អូរព្រំដែន និងក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែតផងដែរ ។

នៅចំពោះមុខ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងជំនាញ បាននឹងកំពុងចុះទៅទីនោះដើម្បីត្រួតពិនិត្យ និងប្រមូលយកអ្នកធ្វើការ ឬបានប្រាស្រ័យទាក់ទងជាមួយបុរសចិនខាងលើឲ្យយកសំណាកវិភាគ រកមេរោគកូវីដ ១៩ ដើម្បីបញ្ជូនសំណាក ទៅវិទ្យាស្ថានប៉ាស្ទ័រ ភ្នំពេញ ។
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


