ព័ត៌មានជាតិ
ភ្ញៀវទេសចរមកពីអឺរ៉ុបជិត ៣០០ នាក់ ចូលតាមជើងហោះហើរមកខេត្តព្រះសីហនុ
ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍មកតំបន់អឺរុបខាងកើតជិត ៣០០ នាក់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានមកដើរលេងកម្សាន្តនៅខេត្តព្រះសីហនុ តាមច្រកអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុហើយនឹងបន្តមកលេងច្រើន ក្រុមទៀត រហូតដល់ពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានមកទទួលភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ (រុស្ស៊ី និងកាហ្សាក់ស្ថាន) ទាំងនេះនៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។
ជើងហោះហើរនេះនាំយកអ្នកដំណើរសរុបចំនួន ២៣៤ នាក់ ក្នុងនោះមានពហុនិកា និងអាកាសយានិក៩នាក់ផងដែរ។ យន្តហោះបានចុះដោយសុវត្ថិភាពនាម៉ោង ៨៖៣០ នាទីព្រឹក នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
លោក ឡុង ឌីម៉ង បានមានប្រសាសន៍ថា៖ យន្តហោះនេះបានដឹកនាំយកភ្ញៀវទេសចរ ចំនួន២៧៧នាក់ ដែលជាភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ មានជនជាតិរុស្ស៊ី និងកាហ្សាក់ស្ថាន មកខេត្តព្រះសីហនុ។

ពួកគាត់បានជ្រើសរើសយកទីតាំងនៃខេត្តព្រះសីហនុ ដើម្បីសំរាកលំហែរកម្សាន្ត ជាលក្ខណៈគ្រួសារ ដែលមានទាំង ចាស់ ទាំងក្មេងនិងកូនតូចៗ។ ខេត្តព្រះសីហនុជាតំបន់ស្រស់ស្អាត មានកោះជាច្រើន ដែលសុទ្ធតែជាកន្លែងទាក់ទាញ។
លោកបន្តថា៖«តាមការប៉ាន់ស្មាន នៅក្នុងថ្ងៃនេះយើងមានភ្ញៀវមួយជើង ថ្ងៃស្អែកយើងមានភ្ញៀវមួយជើងទៀត ថ្ងៃច័ន្ទមួយជើងទៀត ហើយនៅថ្ងៃទី១០ជាងក្នុងខែវិច្ឆិកាខាងមុខនេះ យើងនឹងមាន១ជើងទៀត ពួកគាត់នឹងស្នាក់នៅប្រមាណពី៥ទៅ១សប្តាហ៍ ជាងនេះទៅទៀតពួកគាត់ប្រមាណ១០ទៅ១៥%ក៏នឹងទៅលេងនៅខេត្តសៀមរាបផងដែរ»។
លោកបញ្ជាក់ថា៖ នេះសឹងតែជាលើកទី១ ក្រោយពីមានការរាតត្បាតដោយជម្ងឺកូវីដ-១៩ ដែលភ្ញៀវមកតាមច្រកនេះជាលក្ខណៈធំជាងគេ។ នេះជាការបង្ហាញពីការយកចិត្តពីកងកម្លាំង អាជ្ញាធរ ចំពោះភ្ញៀងទេសចរណ៍ ដោយយើងបានទមកទទួលរាក់ទាក់ដល់ព្រលាន ជាមួយនឹងការ ការពារសន្តិសុខជូនភ្ញៀវ ដែលធ្វើឱ្យពួកគាត់មានជំនឿទុកចិត្ត៕



អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


