ព័ត៌មានជាតិ
រដ្ឋបាលរាជធានី មិនដែលហាមឃាត់ ឬរំខានសកម្មភាពនានារបស់ អង្គការសង្គមស៊ីវិលម្តងណាទេ បើសិនជាស្របច្បាប់
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មិនដែលបានហាមឃាត់ ឬ រំខានចំពោះសកម្មភាពនានារបស់អង្គការសង្គមស៊ីវិលម្ដងណាទេ បើសិនជាអង្គការទាំងនោះធ្វើសកម្មភាពរបស់ខ្លួនដោយស្របច្បាប់។

ការលើកឡើងរបស់ លោក កើត ឆែ បែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៨ តុលា នេះ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅរាជធានីភ្នំពេញ ក្រោមប្រធានបទស្ដីពីការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិលក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៅសាលប្រជុំ នៃរាជបណ្ឌិត្យសភាកម្ពុជា។
វេទិកានេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី លោក កឹមរត្ន័ វិសិដ្ឋ នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា,រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក កើត ឆែ អភិបាលរង និងជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក កើត ឆែ បានមានប្រសាសន៍ថា ជាការពិតរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជាដៃគូដ៏មានសារៈសំខាន់ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គម បច្ចេកទេស សុខភាពនៅតាមមូលដ្ឋានជនបទ សហគមន៍ក្រីក្រ តំបន់មិនរៀបរយ និងបំពេញ បន្ថែមនូវភាពមិនពេញលេញ នៃការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រ ក្នុងនោះរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលថ្នាក់ក្រោមជាតិ តែងបានលើកទឹកចិត្តតាមគ្រប់រូបភាពដល់សមាគម,អង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងបរទេសទាំងអស់ដែលកំពុងធ្វើសកម្មភាពស្របច្បាប់បម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយរដ្ឋបាលរាជធានីភ្នំពេញ មិនដែលបានហាមឃាត់ ឬ រំខានចំពោះសកម្មភាពរបស់សមាគម ឬ អង្គការសង្គមស៊ីវិលម្តងណាទេ បើសមាគម ,ឬ អង្គការសង្គមស៊ីវិលនោះ ធ្វើសកម្មភាពដោយស្របច្បាប់។

លោក កើត ឆែ បញ្ជាក់ថា ការជួបជុំគ្នាពេលនេះ មិនមែនចៅហ្វាយនាយ ជាមួយកូនចៅនោះទេ តែជាដៃគូអភិវឌ្ឍន៍។ បើជាដៃគូហើយ គឺយើងរួមគ្នាដើរលើផ្លូវតែមួយ មានគោលដៅតែមួយ គឺការអភិវឌ្ឍប្រទេសជាតិជាមួយគ្នា មិនមែនខ្វែងគំនិតគ្នាទេ សុំធ្វើសកម្មភាពដោយស្របច្បាប់។
នាឱកាសនោះដែរ លោក កឹមរត្ន័ វិសិដ្ឋ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាល បានផ្តល់សារៈសំខាន់ និងផ្តល់ឱកាសដល់សមាគម.អង្គការក្រៅរដ្ឋាភិបាលក្នុងភាពជាដៃគូ និងមានភាពស្មោះត្រង់ បំពេញចំណុចខ្វះខាតឱ្យគ្នាទៅវិញទៅមក ជជែកគ្នារកហេតុផល មិនមែនតឹងសរសៃកដាក់គ្នាទេ។ ជាមួយគ្នានេះ លោកសូមឱ្យសមាគម.អង្គការមិនមែនរដ្ឋាភិបាល ត្រូវស្វែងយល់ពីអត្ថន័យ និងខ្លឹមសារ នៃនយោបាយបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ឱ្យបានច្បាស់លាស់ទើបយើងធ្វើសកម្មភាពចំគោលដៅ។ លោកបន្តទៀតថា យើងខ្មែរតែ ១ មិនត្រូវស្តាប់អ្នកមិនមែនខ្មែរ និងត្រូវរក្សាឱ្យបានសន្តិភាព គ្មានសន្តិភាព គ្មានអ្វីៗ ទាំងអស់។

លោក កឹមរ័ត្ន វិសិដ្ឋ បានលើកជាឧទាហរណ៍ថា ប្រទេសកំពុងមានសង្គ្រាមនៅមជ្ឈិមបូព៌ា នៅអ៊ុយក្រែនជាដើម តើអង្គការសង្គមស៊ីវិល ឬ សកម្មភាពសង្គមទាំងឡាយ អាចធ្វើសកម្មភាពបានទេ? យើងត្រូវយល់តម្លៃ នៃសន្តិភាព។
នាឱកាសនោះដែរ ក៏មានការបកស្រាយពីមន្ត្រីជំនាញលើការប្រតិបត្តិគោលនយោបាយបញ្ចកោណ និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ប្រព័ន្ធគាំពារសុខុមាលភាពសង្គម(ប.ស.ស)ផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


