ព័ត៌មានជាតិ
មណ្ឌលភ្នំពេញ មានបេក្ខជនប្រឡងជាប់បាក់ឌុបជាង ១ ម៉ឺន ៧ ពាន់នាក់ ត្រូវជា ៧១,២៧% ក្នុងនោះនិទ្ទេស A ៦៩០ នាក់
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៣០ តុលា នេះថា នៅមណ្ឌលភ្នំពេញមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុបចំនួន ១៧ ៦១៩ នាក់ ស្រី ៩ ៣០១ នាក់ ត្រូវជា ៧១,២៧% មានការកើនឡើងបើធៀបទៅនឹងឆ្នាំមុនដែលមានបេក្ខជនជាប់ត្រឹមតែ ៦៤,២៧% ប៉ុណ្ណោះ។

លោកបានបន្តថា ក្នុងបេក្ខជនប្រឡងជាប់សរុបចំនួន ១៧ ៦១៩ នាក់ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ៦៩០ នាក់ និទ្ទេស B ចំនួន ១ ៩៦៨ នាក់ និទ្ទេស C ចំនួន ៣ ៥៨៣ នាក់ និទ្ទេស D
ចំនួន ៥ ៤៣៧ នាក់ និងនិទ្ទេស E ចំនួន ៥ ៩៤១ នាក់។ ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងចំនួន ២៥ ៤៤១ នាក់ ស្រី ១២ ៤៦២ នាក់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន ២៤ ៧២១ នាក់ ស្រី ១២ ១៤៣ នាក់។

លោកបានបន្ថែមថា តួលេខនេះបើធៀបទៅនឹងឆ្នាំមុនឃើញថា មានការកើនឡើង ដោយឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៥ ៦៩៥ នាក់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន ២៥ ០០៣ នាក់ ស្រី ១២ ១៨៨ នាក់ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ១៦ ០៦៩ នាក់ ស្មើនឹង ៦៤,២៧% ស្រី ៨ ៥៥១ នាក់។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A មានចំនួន ៥៤៧ នាក់ ស្រី ២៩៦ នាក់ និទ្ទេស B១ ៤៩៥ នាក់ ស្រី ៨៥៦ នាក់ និទ្ទេស C ២៨៤៦ នាក់ ស្រី ១ ៦៧២ នាក់ និទ្ទេស D ៤ ៩៩៤ នាក់ ស្រី ២ ៧៥០ និងនិទ្ទេស E ៦ ១៨៧ នាក់ ស្រី ២ ៩៧៧ នាក់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ ចែកជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់ ស្រី ៧៣ ៩៦៧ នាក់ និងមានបេក្ខជនប្រឡងជាប់ទូទាំងប្រទេសសរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ សម្រាប់ខេត្តដទៃទៀត៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ