ព័ត៌មានជាតិ
សប្តាហ៍ថាមពលស្អាត នឹងចាប់ផ្តើមថ្ងៃទី៣១ តុលា ជំរុញការអនុវត្តថាមពលស្អាតនៅកម្ពុជា
កម្ពុជា-អូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ នឹងចាប់ផ្តើមសប្តាហ៍ថាមពលស្អាត (CEW) ២០២៤ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ទី០៧ ខែវិច្ឆិកា។ សប្តាហ៍ថាមពលស្អាត ជាព្រឹត្តិការណ៍ឈានមុខគេនៅកម្ពុជា ដែលផ្តោតលើការពន្លឿនដំណោះស្រាយថាមពលស្អាត ដែលជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង កិច្ចសហការ និងការអភិវឌ្ឍគោលនយោបាយ ដែលគាំទ្រដល់ការពន្លឿនអន្តរកាលថាមពលស្អាតនៅកម្ពុជា។

ជំនាន់ទី៧នៃកម្មវិធីប្រចាំឆ្នាំនេះ នឹងរំលេចពីការវិវត្តគួរឱ្យកត់សម្គាល់នៃថាមពលស្អាត ដោយពិភាក្សាពីកាលានុវត្តភាព ដើម្បីបង្កើនសក្តានុពលអនាគតនៃថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលវារីអគ្គិសនី ដើម្បីនាំមកនូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសមធម៌។
វេទិការថាមពលស្អាត ជាចំណុចស្នូលនៃសប្តាហ៍ថាមពលស្អាត ២០២៤ ដោយផ្តល់ជូននូវវេទិកាពេញដោយឥទ្ធិពលខ្លាំងក្លា ដើម្បីកត់ចំណាំពីភាពឈានមុខ និងមហិច្ឆតារបស់កម្ពុជា ក្នុងការពន្លឿងអន្តរកាលនៃថាមពលស្អាត។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ពីម៉ោង ៩ ព្រឹក នៅសណ្ឋាគារ Sofitel ភ្នំពេញ។

វេទិការថាមពលស្អាត នឹងក្លាយជាវេទិកាសំខាន់មួយ ដើម្បីបង្ហាញពីភាពឈានមុខរបស់កម្ពុជា ខាងនវានុវត្តភាពផ្នែកថាមពលស្អាត កំណើនសេដ្ឋកិច្ច និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ កម្មវិធីនេះនឹងនាំមកនូវបទបង្ហាញស៊ីជម្រៅ និង កិច្ចពិភាក្សាដោយផ្តោតលើសកម្មភាព ដែលអាចឱ្យភាគីពាក់ព័ន្ធ ចែករំលែក និងពិភាក្សាពីយុទ្ធសាស្ត្រដើម្បីចាត់ជាសកម្មភាពនានា ក្នុងការពន្លឿនអន្តរកាលថាមពលស្អាត៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


