Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបងផ្អាកទីតាំងមួយចំនួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

បានផុស

នៅ

ទីតាំងមួយចំនួនដូចជាក្លឹបហាត់ប្រាណ និងកន្លែងម៉ាស្សា ត្រូវបានកម្លាំងចម្រុះចុះបិទជាបណ្តោះអាសន្ន ដើម្បីចូលរួមចំណែកទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល ខណ:ដែលមេរោគកូវីដ-១៩ កំពុងរីករាលដាលមកដល់ក្រុងបាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរាត្រីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ នេះ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលដឹកដោយលោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងដោយមានការចូលរួមសហការពីអាជ្ញាធររដ្ឋបាលក្រុងក៏ដូចជាសមត្ថកិច្ច បានបន្តធ្វើការចុះត្រួតពិនិត្យ និងជំរុញការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍តាមអាជីវកម្មទេសចរក្នុងក្រុងបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយបន្ថែមនូវសេចក្តីជូនដំណឹងលេខ ០០២ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ស្តីពីការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម សេវាកម្មទេសចរណ៍ នៅទូទាំងខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ ៥៥៩/២១ ស.ជ.ណ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ស្តីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុងនឹងក្រៅសណ្ឋាគារ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ជាបណ្តោះអាសន្ន​ ។

នៅក្នុងការចុះត្រួតពិនិត្យនោះផងដែរ ក្រុមការងាក៏បានណែនាំឱ្យរាល់អាជីវកម្មអាហារដ្ឋាន ភោជនីយដ្ឋានដែលមានតន្រី្តចាក់កំដរមេត្តាធ្វើការផ្អាកសកម្មភាពមានភ្លេងកំដរក្នុងដំណើរអាជីវកម្មរបស់ខ្លួនចាប់ពីពេលនេះតទៅ ហើយចំពោះអាជីវកម្មម៉ាស្សាតាមផ្ទះល្វែង ក្រុមការងារបានស្នើឱ្យម្ចាស់អាជីវកម្មធ្វើការផ្អាកប្រកបអាជីវកម្មជាបណ្តោះអាសន្នផងដែរ ដើម្បីបង្ការ និងទប់ស្កាត់នូវជម្ងឺដ៏កាចសាហាវនេះនៅក្នុងសហគមន៍៕

អត្ថបទ៖ សោ និយមរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤១ នាទី មុន

ប្រវត្តិស្នេហារបស់ Johnny Depp និងអតីតភរិយា មុនមានរឿងក្ដីក្ដាំ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យ​២​នាក់​ ជិះ​ម៉ូតូ​បាញ់​កញ្ចក់​រថយន្ដ​យក​ទ្រព្យសម្បត្តិ​នៅមុខ​ហាង​លក់​គ្រឿងអគ្គិសនី​សេង​ម៉ាំង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្តី​ជូនដំណឹង​ស្តីពី​ការ​អញ្ជើញ​ចូល​រួមដេញថ្លៃ​ការ​ផ្គត់ផ្គង់​ទំនិញ​របស់មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្តី​ជូនដំណឹង​ស្តីពី​ការអញ្ជើញ​ចូល​រួមពិគ្រោះថ្លៃ​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​របស់មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង

សន្តិសុខសង្គម៣ ម៉ោង មុន

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក និង​រំលោភ​លើ​ទំនុក​ចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម