ព័ត៌មានជាតិ
ក្រសួងអប់រំ មិនលើកទឹកចិត្តឲ្យបេក្ខជនតវ៉ាលទ្ធផលប្រឡងបាក់ឌុប នោះទេ
ក្រសួងអប់រំ យុវជន និងកីឡា មិនលើកទឹកចិត្តឲ្យបេក្ខជនប្រឡងបាក់ឌុប ធ្វើការតវ៉ាទាក់ទងនឹងលទ្ធផលប្រឡងដែលបានប្រកាសកាលពីរសៀលថ្ងៃទី ៣០ តុលា សម្រាប់មណ្ឌលភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ៣១ តុលានេះ សម្រាប់ខេត្តផ្សេងៗ នោះទេ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣១ តុលា នេះថា«ដូចឆ្នាំមុនៗ ដែរ ក្រសួងអប់រំ យុវជន និងកីឡា មិនលើកទឹកចិត្តធ្វើការតវ៉ាទៅលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះទេ»។
លោកស្រី ឃួន វិច្ឆិកា បានបន្តថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងដំណាក់កាលសំណេរកំណែ ក៏ដូចជាស្រង់បូកពិន្ទុ ប្រព្រឹត្តិទៅតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ហើយក្រសួងអប់រំ តែងតែយកចិត្តទុកដាក់នូវគ្រប់ដំណាក់កាលទាំងអស់ ដោយមានការសហការចូលរួមយ៉ាងជិតស្និទ្ធពីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ពិន្ទុ ដោយធ្វើយ៉ាងណាឲ្យដំណើរការ នៃការប្រឡងមានភាពសុក្រឹត ក៏ដូចជាស្របតាមគោលការណ៍អ្នកចេះគឺជាប់។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖០៨ តុលា ២០២៤ មានបេក្ខជនជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់ ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ ចែកជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


