ព័ត៌មានជាតិ
រដ្ឋបាលរាជធានី សម្រុកជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈនិងកែលម្អសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតី ដើម្បីទទួលបុណ្យអុំទូក
រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងមមាញឹកសម្រុកជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈ កុមារលេង និងកែលម្អសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីឱ្យបានរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខនេះ ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយដល់កុមារ ក៏ដូចជាអាណាព្យាបាលឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ។


មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយការយកចិត្តទុកដាក់ពីលោកឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ ដែល លោកតែងតែគិតគូរ ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងបង្កលក្ខណៈសប្បាយរីករាយដល់កុមារ ក៏ដូចជាអាណាព្យាបាលឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកទូកខាងមុខ នេះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈ កុមារលេងនិងកែលម្អសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីឱ្យពួកគាត់លេងកម្សាន្តយ៉ាងសប្បាយរីករាយ ។
មន្ត្រីដដែលបានឱ្យដឹងទៀតថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតី នេះ ត្រូវបានជួសជុលកែលម្អជាថ្មីឡេីងវិញ ជាពិសេស សម្ភារៈសម្រាប់ក្មេងលេងមានការសឹករិចរិល ដូចជាបាដាងដុំបង្វិល និងរបករបេីកថ្នាំជាដេីមដែលត្រូវធ្វេីការ ផ្លាស់ប្ដូរ ថ្មីនិងជួសជុលផ្នែកខ្លះ ព្រមទាំងលាងសម្អាតបាញ់ថ្មាំឡេីងវិញ ដេីម្បីបង្កលក្ខណៈងាយស្រួលដល់កុមារលេងកម្សាន្តសប្បាយ។
មន្ត្រីជំនាញដដែរបានបញ្ជាក់ថា ការងារជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈ កុមារលេង និងកែលម្អ នៅសួនកុមារវត្តភ្នំនិងសួនមុខវត្តបុទុមវតីនេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣០ ខែ តុលា ២០២៤ ដែលក្រុមការងារកំពុងខិតខំឱ្យរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខនេះ ។
សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតី ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កសាងឡើងកាលពីអំឡុងឆ្នាំ ២០០៤-២០០៥ មកដល់ពេលនេះមានរយៈពេលប្រមាណ២០ឆ្នាំ។ ក្នុងពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញមាន ការជួស ជុលជាបន្តបន្ទាប់ដែរ តែសម្រាប់ឆ្នាំនេះការជួសជុលធ្វើឡើងជាលក្ខណៈធំ ដោយកន្លែងខ្លះត្រូវរេីចេញ និងតម្លេីងថ្មីតែម្តង៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


