Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ផ្តល់វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល និងស្អូច ដល់កុមារចាប់ពីខែវិច្ឆិកា-ខែធ្នូ

បានផុស

នៅ

ក្រសួងសុខាភិបាលបានចាប់ផ្តើមយុទ្ធនាការវ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្រ្ជឹលនិងស្អូច នៅទូទាំងប្រទេស ដលល់កុមារដែលមាន​អាយុពី ៩ខែ ដល់ក្រោម ៥ឆ្នាំ ចាប់ពីខែវិច្ឆិកា រហូតដល់ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាតាបិតា ឬអាណាព្យាបាលទាំងអស់អាចនាំកូនៗទៅទទួល​បន្ថែមថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច ដោយឥតគិតថ្លៃ នៅតាម មណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីការពារពួកគេពីជំងឺដ៏កាចសាហាវនេះ។ យុទ្ធនាការវ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្រ្ជឹលនិងស្អូច នៅទូទាំងប្រទេសនេះ មាននៅគ្រប់ទីកន្លែងទាំងអស់ ទាំងនៅទីប្រជុំជន និងជនបទ រួមទាំងភូមិដាច់ស្រយាលផងដែរ។

ថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អូច អាចការពារកុមារ ឬទារកពីសេចក្តីស្លាប់ និងផលវិបាកធ្ងន់ធ្ងរផ្សេងៗ ដូចជា ងងឹតភ្នែក ថ្លង់ ជំងឺរលាកខួរក្បាល ជំងឺរលាកសួត ជំងឹបេះដូងពីកំណើត ជំងឺអន់ថយប្រាជ្ញាស្មារតី។ល។

សម្រាប់ព័ត៌មានបន្ថែម អាចសាកសួរប្រធានភូមិ ក្រុមទ្រទ្រង់សុខភាពភូមិ ឬបុគ្គលិកមណ្ឌលសុខភាព ដែលនៅជិតលោកអ្នកបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម