ព័ត៌មានជាតិ
អង្គការ AHF លើកទឹកចិត្ត និងយកចិត្តទុកដាក់សុខភាពជាចំបងដល់អនាគតស្ត្រីក្នុងទិវាក្មេងស្រីអន្តរជាតិ
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF )កម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធទិវាក្មេងស្រីអន្តរជាតិនៅអនុវិទ្យាល័យទួលសុវណ្ណារាម សង្កាត់ទួលសង្កែទី១ ខណ្ឌបឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបង្កើនសម្លេង និងចក្ខុវិស័យរបស់ក្មេងស្រី និងយុវនារី ខណៈពេលស្វែងរកការគាំទ្រ និងគោលនយោបាយសម្រាប់ការអប់រំសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយឲ្យបានទូលំទូលាយ។

ការស្វែងរកការគាំទ្រ និងដំណោះស្រាយការគ្រប់គ្រងសុខភាពពេលមករដូវ និងការអប់រំសុខភាពបន្តពូជដែលសមស្របតាមវ័យ និងពង្រឹងសារៈសំខាន់នៃក្មេងស្រីដែលកំពុងចូលរៀនចៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក ការកសាងជំនាញជីវិត និងបញ្ហាសំខាន់ៗផ្សេងទៀតដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
ព្រឹត្តិការណ៍ទិវាក្មេងស្រីអន្តរជាតិរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅតាមបណ្តាប្រទេសនានានឹងរួមបញ្ចូលប្រារព្ធទិវាក្មេងស្រីអន្តរជាតិឆ្នាំ ២០២៤ ជាមួយនឹងព្រឹត្តិការណ៍ពិសេសនៅប្រទេសកម្ពុជាដូចជាការចែកអំណោយសម្ភារៈសិក្សា និងសំឡីអនាម័យដោយឥតគិតថ្លៃដោយមានការចូលរួមពីតំណាងមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ តំណាងក្រសួងអប់រំយុវជន និងកីឡា នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួនជាង៤០០នាក់។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទសស្តីទីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាមានប្រសាសន៍ថា «ការអប់រំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងជាពិសេសការផ្តល់ការអប់រំសុខភាពពេលមករដូវដែលអាចជួយក្មេងស្រីមិនជួបផលវិបាកនៅពេលសិក្សា និងអាចជួយឲ្យក្មេងស្រីមានដំណើរជីវិតល្អប្រសើរ»។ ក្មេងស្រី និងស្ត្រីវ័យក្មេងនៅទូទាំងពិភពលោកប្រឈមមុខនឹងឧបសគ្គជាច្រើនចំពោះការទទួលការអប់រំ ការងារ និងការថែទាំសុខភាព។

យោងតាមអង្គការយូនីសេហ្វ បានបង្ហាញឲ្យឃើញថា ៧៥%នៃការឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមក្មេងស្រីវ័យជំទង់។ហើយប្រហែលក្មេងស្រី១ ក្នុងចំណោម៤នាក់ ដែលមានដៃគូ ឬរៀបការ បានជួបប្រទះការរំលោភបំពានផ្លូវភេទ ឬរាងកាយ។

ព្រឹត្តិការណ៍ ទិវាក្មេងស្រីអន្តរជាតិលើកកម្ពស់ ការអប់រំផ្លូវបន្តពូជដ៏ទូលំទូលាយ និងសមភាពយេនឌ័រ លើកកម្ពស់ការយល់ដឹង និងជួយក្មេងស្រីឱ្យរស់នៅមានសុខភាពល្អ និងផ្តល់សិទ្ធិគ្រប់គ្រងជីវិតរបស់ពួកគាត់។ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ក្មេងស្រីនៅបណ្តាប្រទេសដែលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ធ្វើការងារ បានសម្ពោធដំណើរការកម្មវិធី Girls Act ជាកម្មវិធីក្មេងស្រីដែលទទួលបានជោគជ័យនៅក្នុងទ្វីបអាហ្រ្វិកក្នុងឆ្នាំ ២០១៦។ ចាប់តាំងពីពេលនោះមក កម្មវិធីនេះបានពង្រីកទៅជិត៤០នៅតាមបណ្តាប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាមេរិក អាស៊ី និងអឺរ៉ុប។ សូមចូលទៅកាន់ GirlsAct.org ដើម្បីស្វែងយល់បន្ថែម។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការសកលមិនរកប្រាក់កម្រៃនិងមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការស្វែងរកការគាំទ្រដល់៤៧ជុំវិញពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិកតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។
បច្ចុប្បន្នយើងគឺជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/ជំងឺអេដស៍មិនរកប្រាក់ចំណេញដ៏ធំបំផុតនៅក្នុងពិភពលោក៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


