ព័ត៌មានជាតិ
អង្គការ AHFកម្ពុជា បើកយុទ្ធនាការ«សង្គ្រោះសង្គមរបស់យើង»ទាមទារសមធម៌សុខភាពក្នុងកិច្ចព្រមព្រៀងអង្គការសុខភាពពិភពលោក
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាបានបើកយុទ្ធនាការ «សង្គ្រោះសង្គមរបស់យើង»(SOS)ផ្តោតយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះតួនាទីរបស់តំបន់អាស៊ីក្នុងការស្វែងរកការគាំទ្រដើម្បីសមធម៌ក្នុងការចរចាលើកិច្ចព្រមព្រៀងឆ្លើយតបជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក ដែលកំពង់ជិតដល់ពេលវេលាបញ្ចប់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ចន ផាន់ណា
ប្រធានស្តីទីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាបានឱ្យដឹងថា យុទ្ធនាការ «សង្គ្រោះសង្គមរបស់យើង»នេះ ធ្វើចាប់ពីថ្ងៃទី៣១តុលា តទៅដើម្បីទាមទារឱ្យមានសមធម៌នៅក្នុងកិច្ចព្រមព្រៀងរបស់អង្គការសុខភាពពិភព
លោក ខណៈពេលនេះជាដំណើរការក្នុងការចរចាកិច្ចព្រមព្រៀងរបស់ប្រទេសមហាអំណាច នៅក្នុងកិច្ចប្រជុំលើកទី១២ នៃស្ថាប័នចរចាអន្តររដ្ឋាភិបាល (INB) ក្នុងការស្វែងរកវិធីសាស្ត្រជំរុញដល់អង្គការសុខភាពពិភពលោកទៅលើកិច្ចការពារការត្រៀមលក្ខណៈទុកជាមុន និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលដែលនឹងធ្វើឡើងនាថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានអំពាវនាវឱ្យប្រជាជាតិក្នុងតំបន់អាស៊ីដឹកនាំការប្រយុទ្ធដើម្បីឱ្យប្រទេសក្រីក្រក្នុងតំបន់អាស៊ីទទួលបានសមធម៌សុខភាពនៅក្នុងកិច្ចព្រមព្រៀង អង្គការសុខភាពពិភពលោកនេះ។ លោកវេជ្ជបណ្ឌិតបានបន្តថា តាមរយៈបទពិសោធន៍ផ្ទាល់នៃផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាប្រឈមក្នុងការធានាបាននូវវ៉ាក់សាំង និងសម្ភារៈសង្គ្រោះជីវិតផ្សេងទៀតតំបន់អាស៊ីត្រូវតែស្វែងរក្របខណ្ឌនៃការរៀបចំជាមួយការធ្វើវិមជ្ឈការនូវវិធីសាស្រ្តក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបនៃជំងឺរាតត្បាត និងការពារគ្រប់ប្រជាជាតិទាំងឡាយក្នុងតំបន់។ភាពជឿនលឿនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅក្នុងតំបន់ ធ្វើឱ្យអាស៊ីចាប់យកជំហរតែមួយគត់ក្នុងការស្វែងរកការគាំទ្រសម្រាប់ក្របខ័ណ្ឌសមធម៌ ដែលនឹងផ្តល់ផលប្រយោជន៍ដល់តំបន់ និងប្រទេសដែលមានប្រាក់ចំណូលទាបនៅទូទាំងពិភពលោក។

លោកបានបន្ថែមថា អ្នកតស៊ូមតិស្វែងរកការគាំទ្រក្នុងយុទ្ធនាការសកលសង្គ្រោះសង្គមរបស់ (SOS) កំពុងជំរុញឱ្យកិច្ចព្រមព្រៀងការរាតត្បាតថ្មីរួមមាន
ទី១៖ សមត្ថភាពផលិតកម្មក្នុងតំបន់៖ បង្កើតយន្តការជាក់លាក់ដើម្បីសម្រួលដល់តំបន់ក្នុងការផលិតវ៉ាក់សាំងមធ្យោបាយក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសម្រាប់តំបន់និងផ្នែកខាងត្បូងនៃពិភពលោកនេះ។ កិច្ចការនេនេះតម្រូវឱ្យមានការចង្អុលបង្ហាញសម្រាប់ការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទានរយៈពេលវែងដែលប្រកបដោយនិរន្តរភាព
ដូចមានចែងក្នុងមាត្រា 9, 10 និង 11 នៃសេចក្តីព្រាងកិច្ចព្រមព្រៀង។
ទី២៖ ការផ្ទេរបច្ចេកវិទ្យា៖ បទប្បញ្ញត្តិដែលត្រូវបានពង្រឹងរឹងមាំដែលអាចអនុវត្តហើយធានាធានាថា ការផ្ទេរបច្ចេកវិទ្យាមិនត្រូវដាក់កម្រិតជាគោលការណ៏ស្ម័គ្រចិត្តនោះទេហើយនិងមានការព្រមព្រៀងជាមូយគ្នាលើខ្លឹមសារមួយដោយជួយគ្នាទៅវិញទៅមកហើយថែមទាំងអនុញ្ញាតឱ្យប្រទេសដែលមានចំណូលទាប និងមធ្យមទទួលបានភាពបត់បែនដូចគ្នាដែលប្រទេសមានចំណូលខ្ពស់ដែលមានដូចជាសហរដ្ឋអាមេរិក ដែលក្នុងនោះគេអាចប្រើគោលការមិនស្ម័គ្រចិត្ត និងវិធានការបន្ថែមផ្សេងៗទៀតដើម្បីដោះស្រាយភាពអាសន្នបន្ទាន់ក្នុងផ្នែកសុខភាពសាធារណៈ និងវិបត្តិផ្សេងៗទៀត។
ទី៣៖ ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព៖ កិច្ចព្រមព្រៀងត្រូវតែធានាបាននូវការប្តេជ្ញាចិត្តផ្នែកជំនួយផ្នែកហិរញ្ញវត្ថុរយៈពេលវែងដែលជាប់ពាក់ព័ន្ធជាមួយប្រទេសដែលមានប្រាក់ចំណូលខ្ពស់ដើម្បីគាំទ្រដល់ការរៀបចំត្រៀមខ្លួននិងការឆ្លើយតបនឹងជំងឺរាតត្បាតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។ ការចូលរួមផ្តល់ជំនួយហិរញ្ញប្បទានដោយស្ម័គ្រចិត្តតែម្យ៉ាងនោះវានឹងមិនគ្រប់គ្រាន់ទេដូចដែលមានចែងក្នុងមាត្រាទី ២០។
ទី៤៖ ការចូលរួមរបស់សង្គមស៊ីវិល៖ បច្ចុប្បន្ននេះអភិបាលកិច្ចសុខភាពសកលប្រកបដោយប្រសិទ្ធភាពបាននិងកំពុងទទួលស្គាល់តួនាទីសំខាន់របស់សង្គមស៊ីវិលនិងស្ថាប័នមិនមែនរដ្ឋាភិបាលផ្សេងៗទៀតនៅក្នុងដំណើរការក្នុងការធ្វើនូវសេចក្តីសម្រេចចិត្តផ្សេងៗ។ការទទួលបានការយកនូវម៉ូឌែលអភិបាលកិច្ចមួយដែលរួមបញ្ចូលការចូលរួមដ៏មានអត្ថ
ន័យរបស់សង្គមស៊ីវិលគេអាចបង្កើនភាពស្របច្បាប់ ពង្រឹងគណនេយ្យភាពនិងប្រែក្លាយរច្ចនាសម្ព័នសន្តិសុខសម្រាប់សុខភាពសកលទៅជាប្រព័ន្ធដែលប្រកបដោយសមធម៌ និងមានប្រសិទ្ធភាពជាងមុន ដើម្បីការពារ ទប់ស្កាត់ត្រៀម និងឆ្លើយតបបានប្រសើរជាមុនចំពោះការគំរាមកំហែងសុខភាពសកល៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


