ព័ត៌មានជាតិ
ក្រសួងការងារ គ្រោងរៀបចំ និងបង្កើតច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ កាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ
លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងរៀបចំ និងបង្កើតច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន និងជំរុញការយកចិត្តទុកដាក់លើផ្នែកសុវត្ថិភាព និងសុខភាពដល់កម្មករ-និយោជិត ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈផងដែរ។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីសុវត្ថិភាព និងសុខភាពការងារ កាលពីរសៀលថ្ងៃទី ១១ វិច្ឆិកា លោក ឡេង តុង បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ចាប់ផ្ដើមពីថ្ងៃទី ១១ ខែវិច្ឆិកា ដល់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ ដោយមានការចូលរួមពីសាស្ត្រាចារ្យជាគ្រូបង្គោលមកពីទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃនាយកដ្ឋានពេទ្យការងារ ព្រមទាំងសិក្ខាកាមមកពីស្ថាប័ន និងក្រសួងពាក់ព័ន្ធសរុបចំនួន ៤០ នាក់។

លោក ឡេង តុង បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារប្រយោជន៍ខ្លាំងណាស់ក្នុងការចូលរួមលើកកម្ពស់ផ្នែកសុវត្ថិភាព និងសុខភាព តាមរយៈផ្តល់ការបណ្ដុះបណ្ដាលទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ដល់គ្រូបង្គោលឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលបន្តទៅដល់មន្ត្រីទទួលបន្ទុកផ្នែកអធិការកិច្ច គណៈគ្រប់គ្រង បុគ្គលិក និងជនបង្គោលផ្នែកសុវត្ថិភាព និងសុខភាពនៅតាមរោងចក្រ សហគ្រាស ក្នុងការលើកកម្ពស់ សមត្ថភាពប្រើប្រាស់សម្ភារៈ បរិក្ខារ និងគ្រឿងម៉ាស៊ីន សម្រាប់ការបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ប្រកបដោយគុណវុឌ្ឍិ៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


