Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់អូរឫស្សី ទី ៤ ផ្លាស់ប្ដូរការ៉ូឡាលើចិញ្ចើមផ្លូវថ្មី តាមបណ្ដោយផ្លូវសុខហុក

បានផុស

នៅ

អាជ្ញាធរ​សង្កាត់​អូរឫស្សី ទី ៤ បាន​យកចិត្តទុកដាក់​លើ​ការ​ផ្លាស់ប្ដូរ​ការ៉ូឡា​ថ្មី​ឡើង​វិញ ដើម្បី​សោភណភាព​ដង​ផ្លូវ និង​មាន​សភាព​ស្រស់​ស្អាត​ប្រសើរ​ជាមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ទីតាំង​កំពុង​ធ្វើការ​ផ្លាស់ប្ដូរ​នេះ​មាន​ប្រវែង ៥៤៧ ម៉ែត្រ ទំហំ ១x២ គុណ ២x៤ នៅ​តាម​បណ្ដោយ​ផ្លូវ​សុក​ហុក​(១០៧) ស្ថិត​ក្នុង​សង្កាត់​អូរឫស្សី ទី ៤ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ ដែល​កំពុង​ផ្លាស់ប្ដូរ​ការ៉ូឡា​ថ្មី។

លោក ប៉ែន ធឿន ប្រធាន​មន្ទីរ​សាធារណការ​ខណ្ឌ ៧ មករា បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា គម្រោង​ផ្លាស់ប្ដូរ​ការ៉ូឡា​ចាស់​នៅ​តាម​បណ្ដោយ​ផ្លូវ​សុក​ហុក​ (១០៧) នេះ​ ជា​គម្រោង​អភិវឌ្ឍន៍​សង្កាត់​អូរឫស្សី ទី ៤ ដោយ​នៅ​ផ្នែក​មួយ​ចំនួន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ រួម​ជាមួយ​នឹង​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​យល់ដឹង​អំពី​សោភណភាព​ដង​ផ្លូវ​ផង ទើប​រដ្ឋបាល​សង្កាត់ រួម​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​មក​ត្រួតពិនិត្យ​ជួសជុល​ឡើងវិញ​តែម្ដង ដើម្បី​លើក​សម្រស់​ដង​ផ្លូវ ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​ផង​ដែរ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​សង្កាត់​អូរឫស្សី ទី ៤ ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ មេត្តា​ថែរក្សា​អនាម័យ ទុកដាក់​សំរាម​ឲ្យ​មាន​របៀប និង​ជួយ​យោគយល់​ចំពោះ​ការដ្ឋាន នៃ​គម្រោង​បាន​អនុវត្ត​នា​ពេល​នេះ​ផង៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម