ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបុណ្យអុំទូក និងកម្មវិធីសប្បាយៗជាច្រើន
អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធនៅក្នុងខេត្តកោះកុង មានរួមគ្នារៀបចំពិធីបុណ្យអុំទូក ព្រមទាំងកម្មវិធីសប្បាយៗជាច្រើនទៀត ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អបអំបុក និងសំពះព្រះខែឆ្នាំនេះ។

មិនខុសពីបណ្តារាជធានី និងខេត្តដ៏ទៃទៀត ក្រោយការខកខានជិត៣ឆ្នាំមក ឆ្នាំ២០២៤នេះរដ្ឋបាលខេត្តកោះកុង បានបង្កើនជាកម្មវិធីប្រណាំងទូក១៦ទូក ការបណ្តែងប្រទីប តាំងពិព័រណ៍ទំនិញ ការប្រកួតសម្រស់នារីមជ្ឈឹមវ័យ ការបុកអំបុកអកពិសាររួមគ្នា និងការប្រគុំតន្រ្តីជាដើម។
លោកស្រី មិថុនា ភូថង បានឱ្យដឹងនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកាថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញផង និងក្នុងន័យបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋអ្នកទេសចផងនោះ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ សំរិទ្ធសំរាំងបង្កើតកម្មវិធីបែបប្រពៃណីខ្មែរយើងឡើង ចំពោះអ្នកមិនពុំបានទៅលេងនៅរាជធានីអាចមកចូលរួមកម្សាន្តនៅមុខសាលាខេត្តបាន។

លោកស្រីអភិបាលខេត្ត មើលឃើញថា ក្រោមដំបូងសុខសន្តិភាពដឹកនាំដល់ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មូលដ្ឋានខេត្តមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់សំដៅផ្តល់ភាពសុខសាន្តជូនពលរដ្ឋ លើកកម្ពស់សេដ្ឋកិច្ចសង្គម សណ្តាប់ធ្នាប់សាធារណៈ ស្ថេរភាពនយោបាយ ដំណើរការអភិវឌ្ឍន៍ឥតឈប់ឈរ និងកៀងគរលំហូអ្នកវិនិយោគអភិវឌ្ឍន៍ប្រទេស។ ជាក់ស្តែងដូចថ្ងៃនេះមានកម្មវិធីប្រណាំងទូកនេះអញ្ចឹងដែរ បើគ្មានសន្តិភាពទេ គឺគ្មានមានកម្មវិធីទាំងនេះឡើយ ដូច្នេះយើងគ្នាការពារសុខសន្តិភាពឱ្យបានគង់វង្សបំផុតទៅអនាគត។
ដោយឡែកកញ្ញា អ៊ិន សុធាវី និងលោក សារ៉ាត់ ជាប្រជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទដែលមានមកលេងកម្សាន្តកម្មវិធីសប្បាយមុខសាលាខេត្ត បង្ហាញក្តីពេញចិត្តចំពោះការរៀបចំកម្មវិធីប្រណាំង និងកម្មវិធីសប្បាយៗផ្សេងៗដើម្បីបង្កបរិយាកាសដល់ពលរដ្ឋ និងអ្នកទេសចរបានមកចូលរួមលេងកម្សាន្ត។ ពលរដ្ឋ ក៏សូមអរគុណចំពោះអាជ្ញាធរខេត្តកោះកុងដែលបង្កើតកម្មវិធីសប្បាយរីករាយនេះឡើងវិញ។

លោក សុខ ភិរម្យ តំណាងក្រុមទូកនាគជាប់ចំណាត់ថ្នាក់លេខ១ និងទូកប្រពៃណីផ្កាចា ជាប់ចំណាត់ថ្នាក់លេខ២ទូទាំងខេត្ត លើកឡើងថា ពួកគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានចូលរួមប្រកួតនៅថ្ងៃនេះ។
ទំរាំទទួលបានជ័យលាភីនៅពេលនេះ ពួកគាត់ប្រឹងប្រែងវឹកហាត់ជាច្រើនថ្ងៃរហូតមកដល់ថ្ងៃប្រកួត។ នៅឆ្នាំក្រោយ បើមានកម្មវិធីប្រណាំង ពួកគាត់នឹងដឹកនាំប្រជាពលរដ្ឋមកចូលរួមបន្តទៀត៕


អត្ថបទៈ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


