ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌ ៧ មករា ជួសជុលអណ្ដូងលូ និងគម្របលូ ខូចខាត ជៀសវាងការរាំងស្ទះប្រព័ន្ធលូ
រដ្ឋបាលខណ្ឌ ៧ មករា បានដាក់ការជួសជុលអណ្ដូងលូក្នុងមូលដ្ឋាន និងគម្របលូដែលខូចខាត ដើម្បីជៀសវាងការរាំងស្ទះប្រព័ន្ធលូ។

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋជាប់ជាប្រចាំ ជាពិសេសនោះក៏បានណែនាំដល់រដ្ឋបាលខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ឲ្យយកចិត្តទុកដាក់ពីបញ្ហាការកកស្ទះចរាចរណ៍ ប្រព័ន្ធលូ ផ្លូវខូច និងជង្ហុកសំបុកមាន់ ជាដើម។
ជាក់ស្ដែង រដ្ឋបាលខណ្ឌ ៧ មករា បានដាក់ការជួសជុលអណ្ដូងលូ ក្នុងគម្រោងរដ្ឋបាលខណ្ឌ ៣ ឆ្នាំ រំកិល ក្នុងឆ្នាំ ២០២៥ តែដោយមានការគិតគូររបស់លោកអភិបាលខណ្ឌ បានចាត់ឲ្យជំនាញសាធារណការខណ្ឌ មើលលើភាពជាក់ស្ដែងចំពោះទីតាំងណាមួយមានសភាពទ្រុឌទ្រោម ត្រូវជួសជុល ដើម្បីបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរ។

លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន និងបរិស្ថានអនាម័យខណ្ឌ ៧ មករា បានប្រាប់ កម្ពុជាថ្មី ឲ្យដឹង កាលពីរសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ពាក់ព័ន្ធបញ្ហាគម្របលូមានសភាពទ្រុឌទ្រោមខូចខាតនៅចំណុចផ្លូវបេតុង ក្បែរបុរីកីឡា ភូមិ ១២ សង្កាត់វាលវង់ ក៏មានប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរខណ្ឌ ៧ មករា ជួយពិនិត្យមើល ដើម្បីជួសជុលឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ ក្នុងនោះមានការខូចចំនួន ៣ ទីតាំង ត្រូវបានរដ្ឋបាលខណ្ឌចាត់ឲ្យមន្ត្រីជំនាញចុះជួសជុលឡើងវិញមានភាពល្អប្រសើរ។
លោក ប៉ែន ធឿន ក៏បានបញ្ជាក់ថា ចំពោះគម្រោងនីមួយៗ ស្ថិតក្នុងកញ្ចប់ថវិការួមមាន របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់។ ដូច្នេះ គម្រោងជួសជុលអណ្ដូងលូ និងគម្របលូនេះ ត្រូវបានដាក់នៅក្នុងគម្រោងរដ្ឋបាលខណ្ឌ ៣ ឆ្នាំ រំកិល ដែលស្ថិតក្នុងគម្រោងឆ្នាំ ២០២៥។ តែទោះជាយ៉ាងដូច្នេះ រដ្ឋបាលខណ្ឌ បានសង្កេតមើលជាក់ស្ដែងតាមទីតាំងនីមួយៗ ត្រូវបានធ្វើការជួសជុលជាបន្តបន្ទាប់ ដើម្បីបម្រើដល់សាធារណជនងាយស្រួលក្នុងការធ្វើដំណើរ និង សោភ័ណភាពតាមដងផ្លូវផងដែរ។

ជាចុងក្រោយ រដ្ឋបាលខណ្ឌ ៧ មករា បានសំណូមពរ ក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន សូមធ្វើការចូលរួមជាមួយអាជ្ញាធរ ដើម្បីរក្សាបរិស្ថានអនាម័យ ជាពិសេសទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងពេលមានភ្លៀងធ្លាក់សំរាមហូរចូលក្នុងប្រព័ន្ធលូ បង្កការកកស្ទះប្រព័ន្ធទឹកហូរផងដែរ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


