ព័ត៌មានជាតិ
ខ្ចីម៉ូតូគេជិះបែជាយកទៅលក់ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនមកវិញ
នារីជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃការិយាល័យជំនាញតាមស្រាវជ្រាវចាប់ខ្លួនបានក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះលើករណីឆបោក ដែលជនសង្ស័យខ្ចីម៉ូតូជនរងគ្រោះហើយយកលក់រួចគេចខ្លួន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ សារ៉ាយ ធិតាលី ហៅ(ភូ)ភេទស្រីអាយុ១៤ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាងស្រុក កំរៀងខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ ទូច ចាន់ ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង។រីឯម៉ូតូដែលបាត់បង់ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥។
សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ចំណុចក្រុមទី១៩ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងកន្លងមកជនសង្ស័យខ្ចីម៉ូតូរបស់ជនរងគ្រោះជិះហើយគេចខ្លួនថែមទាំងយកម៉ូតូខាងលើនេះទៅលក់បាត់តែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះជិះយកលក់ពិតប្រាកដមែនដោយយកទៅលក់នៅឯខេត្តបន្ទាយមានជ័យ។ ករណីនេះកម្លាំងនគរបាលកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


