Connect with us

ព័ត៌មានជាតិ

នារីបុគ្គលិក​​កាស៊ីណូម្នាក់នៅព្រះសីហនុ ​រក​​ឃើញ​​​​ឆ្លង​កូវីដ១៩​ ក្រោយ​តេស្តលើកទី២

បានផុស

នៅ

នា​រី​បុក្គលិក​កាស៊ីណូម្នាក់នៅខេត្តព្រះសីហនុ បាន​ធ្វើតេស្តរក​ឃើញ​វិជ្ជមាន​កូវីដ១៩ នៅរសៀល​ថ្ងៃទី​១៣ ខែមីនា។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច។

នារីរូបនោះជា​បុគ្គលិក​បម្រើ​ការងារនៅ​កាស៊ីណូ ជីនបុី ​បានរក​​ឃើញ​វិជ្ជមាន​កូវីដ១៩ ក្រោយ​ក្រុម​គ្រួពេទ្យ​ចុះ​យក​​សំណាក​លើក​ទី​២ កាលពីរសៀលថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹក​ថ្ងៃទី​​១៣ ខែ​មីនា ឆ្នាំ២០២១នេះ មាន​ករណីឆ្លងកូវីដ១៩ ចំនួន ៣៩ នាក់ ក្នុងនោះ​ខេត្តព្រះសីហនុមាន​ករណី​ឆ្លងថ្មីម្នាក់។

ខេត្ត​ព្រះសីហនុ ត្រូវបានចាត់ទុក​ជា​ចំណុច​ផ្ទុះ​កូវីដ​ធំ​បំផុត​ បន្ទាប់​ពី​រាជធានី​ភ្នំពេញ​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ប៉ុន្តែ​ក្នុង​រយៈ​ពេល ៤ ថ្ងៃ​ចុងក្រោយ ខេត្ត​ច្រក​​​ដឹក​ជញ្ជូន​ដ៏​សំខាន់​នេះ អាច​គ្រប់គ្រង​ស្ថានការ​បាន ដោយ​មាន​អត្រា​អ្នក​ឆ្លង​ថ្មី​ទាប​បំផុត​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម