ព័ត៌មានជាតិ
លោក អ៊ុច បូររិទ្ធ ត្រូវបានជ្រើសជាអនុប្រធានទី១ ព្រឹទ្ធសភា ខណៈលោក ធន់ វឌ្ឍនា ជាអនុប្រធានទី២
ព្រឹទ្ធសភា បានជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី ដោយក្នុងនោះ លោក អ៊ុច បូររិទ្ធ ដែលជាអនុប្រធានទី២ ព្រឹទ្ធសភា ត្រូវបានជ្រើសរើសជាអនុប្រធានទី១ ខណៈលោក ធន់ វឌ្ឍនា ត្រូវជ្រើសឱ្យធ្វើជាអនុប្រធានទី២ នៃព្រឹទ្ធសភាវិញ។

តំណែងអនុប្រធានព្រឹទ្ធសភាទាំងពីរ ត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតជ្រើសរើសនៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី២ នីតិកាលទី៥ ក្រោមអធិបតីភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយវត្តមានសមាជិក ៥៨រូប។
យោងតាមសេចក្ដីប្រកាសរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គឺសម័យប្រជុំពេញអង្គព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រទាំងស្រុងចំពោះលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី១ ព្រឹទ្ធសភា ជំនួសលោក ប្រាក់ សុខុន និងបោះឆ្នោតគាំទ្រទាំងស្រុងផងដែរចំពោះលោក ធន់ វឌ្ឍនា ឱ្យកាន់តំណែងជាអនុប្រធានទី២ ព្រឹទ្ធសភា ជំនួសលោក អ៊ុច បូររិទ្ធ។

ការបោះឆ្នោតជ្រើសតំណែងអនុប្រធានទី១ អនុប្រធានទី២ ព្រឹទ្ធសភា ពេលនេះ ធ្វើឡើងក្រោយលោក ប្រាក់ សុខុន អតីតអនុប្រធានទី១ ព្រឹទ្ធសភា ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លុបឈ្មោះពីសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យទៅកាន់តំណែងចាស់របស់លោកវិញ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសលោក សុខ ចិន្តាសោភា តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល។
ក្រៅពីការបោះឆ្នោតជ្រើសរើសអនុប្រធានព្រឹទ្ធសភា សម័យប្រជុំពេញអង្គក៏បានប្រកាសទទួលស្គាល់លោក ង៉ែត ចដ្តាវី ជាសមាជិកព្រឹទ្ធសភាថ្មី របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ ជំនួសលោក ប្រាក់ សុខុន ព្រមទាំងការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភា នីតិកាលទី៥ ផងដែរ គឺលោក យស ផានីត្តា។
គួរជម្រាបថា មុនការបោះឆ្នោតជ្រើសរើសនេះ លោក អ៊ុច បូររិទ្ធ មានតំណែងជាអនុប្រធានទី២ ព្រឹទ្ធសភា រីឯលោក ធន់ វឌ្ឍនា គឺជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២)៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


