ព័ត៌មានជាតិ
ព្រះមន្ត្រីសង្ឃក្នុងខេត្តកំពង់ចាមទទួលវ៉ាក់សាំង Sinopham លើកទី១ការពារជំងឺកូវីដ១៩
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសំណេះសំណាល និងពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត ប្រគេនព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការតាមមន្ទីរអង្គភាព។

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៨ ពិនិត្យសកម្មភាពការចាក់វ៉ាក់សាំង ប្រគេនជូនដល់ព្រះមន្ត្រីសង្ឃក្នុងខេត្តកំពង់ចាម ក្រោមការដឹកនាំ និមន្តដោយ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងបាននិមន្តចូលរួមពីព្រះមន្ត្រីសង្ឃតាមបណ្តាលក្រុង-ស្រុកទាំង១០ ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការការពារ ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩។
ក្នុងនោះដែរ ព្រះមន្ត្រីសង្ឃបានថ្លែងអំណរគុណសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងតាមរយៈ តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម ដែលបានផ្តល់ការចាក់វ៉ាក់សាំង Sinopham លើកទី១ ការពារកូវីដ១៩ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចំណូលស្រុកមកពីប្រទេសថៃ ដែលបានយកមកធ្វើចត្តាឡីស័កធ្វើយ៉ាងណាតាមដានសុខភាពជាប្រចាំ និងត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ ខណៈដែលមានការរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានបន្ថែមទៀតថា សូមស្នើសុំដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានចាំបាច់ត្រូវរក្សាសុខភាពរបស់ខ្លួន និងចូលរួមអនុវត្តន៍រស់នៅតាមគន្លងថ្មី ដោយអនាម័យទៅតាមក្រសួងសុខាភិបាល គឺចាំបាច់បំផុតត្រូវតែបន្តអនុវត្តជាប្រចាំ ជាពិសេសអនុវត្តតាមវិធាន៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល។

គូសបញ្ជាក់ផងដែរថា ចំពោះការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម សរុបមានចំនួន ០៩ទីតាំងរួមមាន៖ មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ មន្ទីរពេទ្យបង្អែកស្រុកកងមាស មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ មន្ទីរពេទ្យបង្អែកស្រុកបាធាយ មន្ទីរពេទ្យបង្អែកស្រុកចំការលើ មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដែលមានមន្ត្រីត្រូវមកទទួលវ៉ាក់សាំងចំនួនប្រមាណ ៣,៨៣២ នាក់៕
អត្ថបទ៖ ហុង ម៉េងហៀ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


